វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រឆាំងការលក់បង្ខូចថ្លៃបង្កង

វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រឆាំងការលក់បង្ខូចថ្លៃបង្កង (Image: VNA)
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាស៊ីនតោន អាមេរិក ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មអាមេរិក (DOC) រួមជាមួយតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រឆាំងការលក់បង្ខូចថ្លៃរបស់អាមេរិក ចំពោះផលិតផលបង្កងនាំចូលពីវៀតណាម។ តាមនោះ ភាគីទាំងពីរទទួលបានដំណោះស្រាយទេ្វភាគី ក្នុងការប្តឹងតវ៉ាចំនួន២ នៅអង្គការពាណិ ជ្ជកម្មពិភពលោក (WTO) ទាក់ទិនដល់ការដែល វៀតណាមប្តឹងអាមេរិករំលោភទៅលើ ការកំណត់របស់ WTO ក្នុងការអនុវត្តពន្ធប្រឆាំងការលក់បង្ខូចថ្លៃបង្កងវៀតណាម។
មុននោះ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ តាមសំណូមពររបស់វៀតណាម DOC បានអនុវត្តសាលក្រមរបស់ WTO ជាំជំហានៗ។ តាមនោះ DOC បានចេញផ្សាយសន្និដ្ឋានដំបូង ដើម្បីកែតម្រូវដែនលក់បង្ខូចតំលៃនៃក្រុមហ៊ុនភាគហ៊ុនចំណុះសម្ព័ន្ធ ក្រុមហ៊ុនជលផល Minh Phu ហើយពិនិត្យមើលឡើងវិញ ការលុបចោលបទហូតពន្ធ CBPG ចំពោះសម្ព័ន្ធក្រុមហ៊ុន Minh Phu ហើយ DOC ក៏បានផ្តើមឡើងលុបចោល បទដាក់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃបង្កង ចំពោះសម្ព័ន្ធក្រុមហ៊ុននេះផងដែរ។ ភាគី វៀតណាមស្វាគមន៍ស្មារតីស្ថាបនាសុឆ័ន្ទៈ និងការខំប្រឹងប្រែងស្វែងរកដំណោះស្រាយ របស់ភាគីអាមេរិកក្នុងបញ្ហានេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម