04/04/2017 11:17 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកគប្បីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh (http://dantri.com.vn/)

នាចុងសប្ដាហ៍មុន នៅសាកលវិទ្យាល័យ Harvard របស់អាមេរិកបាន​ប្រព្រឹត្តិទៅសិក្ខាសាលាដោយប្រធានបទ “គោលនយោបាយ​របស់​រដ្ឋាភិបាល Trump៖ ផលប៉ះពាល់ទៅលើសន្ដិសុខនិងការ​អភិវឌ្ឍន៍​នៅក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក” ។ ថ្ងែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅអាមេរិកលោក Pham Quang Vinh មានក្ដីសង្ឃឹមថា សន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាមនិងអាមេរិកនឹងបន្តរក្សានិងជំ​រុញ​ថែម​ទៀត​។ អំពីបញ្ហាពាណិជ្ជកម្មសេរី បណ្ដាវាគ្មិនសុទ្ធតែបាន​កាត់បន្ថយ​ផលប៉ះពាល់​នៃការដែលអាមេរិកដកខ្លួនចេញពី TPP ចំពោះខឿនសេដ្ឋកិច្ច​របស់​វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល​ត្រៀមខ្លួនជា​ស្រេច​ដើម្បី​ចរចាជាមួយអាមេរិកស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​។

នៅក្នុងវេទិកានេះ បណ្ដាវាគ្មិនបានបង្ហាញបទអន្តរគមន៍ដោយប្រធានបទ៖ សម្ព័ន្ធភាពរបស់អាមេរិកក្នុងតំ​បន់​អាស៊ីប៉ាស៊ីហ្វិកនៅក្នុងសម័យថ្មី គោល​នយោបាយ​របស់រដ្ឋាភិបាល Trump សម្រាប់បញ្ហាសមុទ្រខាងកើត​ ដៃគូ​និង​សន្តិសុខ​​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បណ្ដាវិធីសាស្ត្រជំនួស កិច្ចព្រមព្រៀង​ ដៃគូឆ្លងមហា​សមុទ្រ​រប៉ាស៊ីហ្វិក (TPP)៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ