16/04/2015 13:29 GMT+7 Email Print Like 0

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវជំងឺឆ្លង


រូបថតៈ Dương Ngọc/TTXVN

 
ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារវាងវៀតណាមជាមួយអង់គ្លេស នាថ្ងៃទី១៤ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ(វៀត ណាម) ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម បាន​រៀប​​ចំ​សិក្ខាសាលា  ស្កីពី “កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង់គ្លេស អំពីការស្រាវជ្រាវ ជំងឺឆ្លង” សំ​ដៅ​បង្កើតឱកាសសម្រាប់អ្នកវិទ្យាសាស្រ្តនៃប្រទេសទាំងពិរ ពិភាគ្សា ផ្លាស់ប្តូរខ្លឹមសារ​សហប្រតិបត្តិការ​ក្នុង​​ក្របខ័ណ្ឌគំ​រោងការស្រាវជ្រាវរួមលើវិស័យ ជំងឺឆ្លង។ នៅសិក្ខាសាលា លោក Le Thanh Binh អនុប្រធាន​នាយក​ដ្ឋានសហ ប្រតិបត្តិការនៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានសង្កត់ធ្ងន់ថា វៀតណាម និង​អង់​គ្លេស​បានព្រមព្រៀង កសាងគំរោងការស្រាវជ្រាវរួមចំនួន៥គំរោង។ ក៏ក្នុងសិក្ខាសាលានេះដែរ លោក Andrew​ Holt លេខាទី១ នៃស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាមបានអះអាងថា អង់គ្លេសត្រៀម​ខ្លួន​ជា​ស្រេច​ ចែករំលែកបទពិសោធន៍ជាមួយអ្នកជំនាញការ អ្នកស្រាវជ្រាវរបស់វៀតណាមផងដែរ៕ 
 
តាម VOV5 - វិទ្យសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ