04/03/2015 17:03 GMT+7 Email Print Like 0

វៀតណាមនិងអង់គ្លេសជំរុញទំនាក់ទំនងសហប្រតិបតិ្តការ

សម័យប្រជុំលើកទី៨របស់គណៈកម្មាធិការចម្រុះវៀតណាម-អង់គ្លេសស្ដីអំពីកិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម (JETCO) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២ មិនា នៅរាជធានី ឡុងដ៍ របស់អង់​គ្លេស​។​ថ្លែងមតិ​បើកសម័យប្រជុំនេះ រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសលោក Hugo Swire បាន អះអាងថា អង់​គ្លេសជាប្រទេស១ក្នុងចំណោមប្រទេសគាំទ្រវៀតណាមយ៉ាងខ្លាំងក្លាក្នុង​ដំណើរការចរចារកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) និងមានក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹង​ត្រូវបាន​ចុះ​ហត្ថ​លេខា​នាពេលខាង មុខ។ លោក Swire បានអះអាងបន្ថែមទៀតថា សម័យប្រជុំ JETCO ៨ ជាឱកាស សំ​ខាន់ដើម្បីពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យដោយឈរលើ ស្មារតីដៃគូ​យុទ្ធ​សាស្ត្រ​​ ដែលប្រទេសទាំង២ បានកសាងនិងអភិវឌ្ឍន៍យ៉ាងសកម្ម ក្នុងរយៈពេល៨ឆ្នាំកន្លងទៅ។ 

សម័យប្រជុំលើកទី៨របស់គណៈកម្មាធិការចម្រុះវៀតណាម- អង់គ្លេសស្ដីអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (JETCO) (រូបថត៖TTXVN)
 
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោកស្រី Ho Thi  Kim Thoa បានឲ្យដឹងថា តាម​ការសន្យាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមកំពុង​កសាងច្បាប់ដែលអនុ​ញ្ញត្តិ​ឲ្យ​ក្រុម​ហ៊ុនឱសថបរទេសនានាធ្វើការ ចែកចាយដោយផ្ដាច់មុខនៅវៀតណាម។ ស្ដីពីវិញ្ញាបនបត្រនាវិក​វៀត​ណាម​មានគោលបំណងថា អង់គ្លេសបន្តគាំទ្រឬសហការដើម្បីលាត​ត្រដាងអនុវត្តកិច្ចព្រម ព្រៀងស្ដីពីកា​រ​ទទួល​ស្គាល់វិញ្ញាបនបត្រជំនាញសំរាប់នាវិកវៀតណាម។ស្ដីពីមន្ទី ពាណិជ្ជកម្ម លោកស្រី Ho Thi Kim Thoa ស្នើឲ្យភាគីទាំង២បន្តផ្លាស់ប្ដូរ ផ្គត់ផ្គង់ ព័ត៏មានដើម្បីបង្កើនសកម្មភាពសហប្រតិបតិ្តការអភិវឌ្ឍន៍ ជួញ​ដូរ​តាម​រយៈ​មន្ទីពាណិជ្ជកម្ម៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ