13/09/2015 12:19 GMT+7 Email Print Like 0

វៀតណាមនិងអង់គ្លេសជំរុញកិច្ចសហប្រតិបតិ្តការអប់រំដោយនិរន្តរភាព


ពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងអប់រំនិងបណ្ដុះ បណ្ដាលវៀតណាម ក្រុមប្រឹក្សាអង់គ្លេសនិងអង្គការអន្តរជាតិមហាវិទ្យាល័យ ចក្រភពអង់គ្លេស

ក្រោមប្រធានបទ “តភ្ជាប់ឱកាសដើម្បីទំនាក់ទំនងដៃគូអប់រំដោយនិរន្តភាព” វេទិការសហប្រតិបតិ្តការអប់​រំ​វៀត​ណាម-អង់គ្លេស ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីឡុងដ៍របស់អង់គ្លេសបានក្លាយទៅជាស្ពានតភ្ជាប់ដើម្បីមូលដ្ឋានអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរជួបប្រាស្រ័យ​ផ្លាស់ប្ដូរបទពិសោធន៍និងបង្កើនកិច្ចសហប្រតិបតិ្តការ។ ថ្លែងមតិនៅទីនេះ​ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានអះអាងថា អប់រំជានិច្ចកាលជាគោលនយោបាយជាតិចម្បងរបស់វៀតណាមនិងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ជាការលោតផ្លោះមួយក្នុងចំណោមការលោតផ្លោះយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មប្រទេសជាតិ។ លោក VuVan Ninh ជឿជាក់ថា វេទិការនេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការអប់រំវៀតណាម-អង់គ្លេស ក្នុងកាលៈទេសៈប្រទេស​​ទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ រីឯលោកស្រី Cherry
Gough នាយិការក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាមក៏បានសង្ឃឹមថា វេទិការនេះនឹងបើកចេញឱកាសសហប្រតិបតិ្តការដ៏ទូលំទូលាយជាងនៅថ្នាក់សាលានិងថ្នាក់រដ្ឋាភិបាលនាពេលខាងមុខ។ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងអប់រំនិងបណ្ដុះបណ្ដាល​វៀតណាម ក្រុមប្រឹក្សាអង់គ្លេសនិងអង្គការអន្តរជាតិមហាវិទ្យាល័យចក្រភពអង់គ្លេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ