វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នោះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយដឹកនាំដោយរដ្ឋមន្ត្រីលោក Truong Minh Tuan បានជួបពិភាក្សាការងារជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ឡាវ ដឹកនាំដោយរដ្ឋមន្ត្រី លោក Thansamay Kommasith ។ នៅក្នុងជំនួបនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នគ្រប់គ្រងរដ្ឋ ស្តីពីព័ត៌មាននិងផ្សព្វផ្សាយ ក្នុងនោះផ្តោតសំខាន់លើសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍ និង កសាងគោលនយោបាយគ្រប់គ្រង សំដៅលើកកំពស់ការយល់ដឹង មនសិការរួមចំណែកបង្កើតគ្រឹះស្ថាន និង បង្កើនកិច្ចសហប្រតិបត្តិការសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរបស់អង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរលើវិស័យពោលខាងលើ។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើអនុស្សារណសហប្រតិបត្តិការ រវាងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ឡាវផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម