04/12/2015 09:32 GMT+7 Email Print Like 0

វៀតណាមនិងឡាវឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ


វៀតណាមនិងឡាវឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

ក្នុងករបខ័ណ្ឌដំណើរទស្សនកិច្ចនៅឡាវ នាព្រឹក​ថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ២០១៥ គណៈប្រ​តិភូជាន់ខ្ពស់​វៀត​ណាម ដឹក​នាំដោយ​អចិន្ត្រៃយ៍​លេខាមជ្ឈឹ​មបក្ស លោក Le Hong Anh បានមាន​ជំនួបសន្ទនា ជាមួយលោក Bounnhang Volachith អចិន្ត្រៃយ៍លេ​ខា​បក្សឡាវ។ នៅទីនេះ ភាគីទាំងពីរបានជូនដំណឹងអោយគ្នាទៅវិញ​ទៅមកអំពី​ស្ថាន​ភាព​របស់​បក្ស​និមួយៗ ប្រទេសនិមួយៗ ពិសេសគឺការងារត្រៀមរៀបចំ​មហាសន្និបាត​បក្ស​ទូទាំងប្រទេស។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើនដំណើរ​ទស្សនកិច្ច ជួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ​និង​គ្រប់​ជាន់​ថ្នាក់​។

​មុននោះ អចិន្ត្រៃយ៍លេខាមជ្ឈឹមបក្ស លោក Le Hong Anhបានមានជំនួប​សន្ទនា ជាមួយកម្មាភិបាល ដំណាង​អង្គភាព​អាជីវកម្ម​វៀត​ណាម និងជនវៀត​ណាមនៅឡាវផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ