07/07/2016 10:27 GMT+7 Email Print Like 0

វៀតណាមនិងឡាវសហប្រតិបត្តិការនិងចែករំលែកក្នុងការបង្ការនិងប្រឆំាងឧក្រិដ្ឋកម្ម


ទិដ្ឋភាពនៃសន្និសីទ

នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម) អគ្គនាយកដ្ឋានប៉ូលីសនៃក្រសួងនគបាលវៀតណាមបានប្រារព្ធសន្និសីទសហប្រតិបត្តិការបង្ការប្រឆាំងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើកទី៧រវាងកងកម្លាំង ម៉ូលីសនៃក្រសួងនគបាលវៀតណាមជាមួយកម្លាំងប៉ូលីសក្រសួងសន្តិសុខ​ឡាវ។ នៅក្នុងសន្និសីទនេះ កងកម្លាំងប៉ូលីសវៀតណាមនិងឡាវបានឯកភាពវាយតម្លៃខ្ពស់​ចំពោះរាល់លទ្ធផល​វិជ្ជមានក្នុងការងាររួមសហការបង្ការប្រឆាំងឧក្រិដ្ឋកម្មរវាងកងកម្លាំងប៉ូលីសនៃប្រទេសទាំងពីរ។​ ផ្លាស់ប្តូរព័ត៌មានសំដៅបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឧត្តមសេនីយ៍ទោ Phan Van Vinh អគ្គនាយកនៃអគ្គនាយកដ្ឋានប៉ូលីស ក្រសួងនគបាលវៀតណាមបានឲ្យដឹងថា៖        “វៀតណាមនិងឡាវរួមសហការគ្នាដើម្បីស្វែងរកនូវវិធានការ​ល្អបំផុតដោយឈរលើមូលដ្ឋាននៃការយល់ដឹងនិងគោរពគ្នាទៅវិញទៅមក។ ឧក្រិដ្ឋកម្មទាំងអស់ សុទ្ធ​តែបានភាគីទាំងពីរសហការតស៊ូប្រយុទ្ធប្រកបដោយប្រសិទ្ធិភាព។ ជាពិសេសគឺបទល្មើសដែលបានរៀបចំជា​មុន​ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូមនុស្ស និងបទល្មើសគ្រឿងញៀន ដើម្បីធានាសុខសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ