23/04/2015 13:39 GMT+7 Email Print Like 0

វៀតណាមនិងឡាវផ្លាស់ប្ដូរកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ​២០១៥​ នៅរដ្ឋធានីហាណូយ​របស់វៀតណាម ប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​មជ្ឈឹម​វៀត​ណាម លោក Vuong Dinh Hue បានជួបចរចា​ជា​មួយ​គណៈ​ប្រតិភូ​ នៃ​គណៈ​កម្មាធិ​ការ​ស្រាវ​ជ្រាវ​យុទ្ធសាស្ត្រ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​មជ្ឈឹម​ នៃបក្សប្រជាជនបដិវត្តន៍ឡាវ​ដឹកនាំ​ដោយ លោក Bouasone Bouphavanh អតីត​នាយក​រដ្ឋមន្រ្តីឡាវ និង​ជាប្រធានគណៈកម្មាធិការ។
 


នៅទីនេះ ភាគីទាំង២បានពិភាគ្សាអំពីទិសដៅសហប្រតិបតិ្តការ​នាពេលខាងមុខ។​ លោក Vuong Dinh Hue បាន​វាយ​តំលៃខ្ពស់​ចំពោះរាល់សមិទ្ធិ ក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ឡាវក្នុងដំណាក់​កាលឆ្នាំ២០១១-២០​១៥ ព្រម​ទាំងចែករំលែក​បទ​ពិសោធន៍ជាមួយមិត្តឡាវ អំពី៣០ឆ្នាំផ្លាស់ប្ដូរ​ថ្មីរបស់វៀតណាម។ រីឯខ្លួន​វិញ លោក​ Bouasone Bouphavanh មានគោលបំណង​ថា ភាគី​វៀតណាមនឹង បន្តចែក​រំលែករាល់​បទ​ពិសោធន៍​ក្នុង​ការ​ត្រៀម រៀបចំឯកសារនានាដាក់ជូនមហាសន្និបាតលើកទី១០​ របស់បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ