08/07/2015 10:02 GMT+7 Email Print Like 0

វៀតណាមនិងឡាវបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ


វៀតណាមនិងឡាវបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ (VNP)
ទទួលសេចក្តីអញ្ចើញរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan អនុប្រធានរដ្ឋឡាវលោក Bounnhang Vorachith បាន​អញ្ចើញ​ទៅបំពេញទស្សនកិច្ចជាផ្លុវការនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់៨កក្កដា។ នៅ​ការ​ចរចារដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន​អះអាង​ជា​និច្ចកាលគោរពការបង្រឹងនិងពង្រីកទមនាក់ទំនងមិត្តផាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការ​លើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំង​ពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់​ដឹក​នាំជាន់ខ្ពស់នៃ​ប្រទេសទាំងពីរសហការប្រកបដោយប្រសិទ្ធិភាពកិច្ចព្រមព្រៀងដែលទទួលបាន​នៅសម័យ​​​​​ប្រជុំលើកទី៣៧គណៈកម្មាធិការអន្តររដ្ឋាភិបាលនិងត្រៀមរៀបចំល្អ​សំរាប់កិច្ចប្រជុំ​ទី៣​៨​គណៈ​កម្មាធិការ​អន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែល​គ្រោងនឹងប្រព្រឹត្តទោនាចុងឆ្នាំ២០១៥នៅឡាវ។ លាតត្រដាងអនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរសំរេចនិងចុះហត្ថលេខាយ៉ាងឆាប់រហ័សពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀតណាម-ឡាវនាចុងឆ្នាំ២០១៥​ជា​ដើម​​។

ភាគីទាំងពីរឯកភាពអំពីការរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាព​នាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាង​កើតលើមូលដ្ឋានច្បាប់អន្តរជាតិ​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ អនុវត្តមឹងម៉ាត់​សេចក្តី​ថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និង​ឈាន​ទៅទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ អនុប្រធានរដ្ឋ Nguyen Thi Doan អះអាងវៀតណាមនឹងគាំទ្រឡាវទទួលប្រកប​ដោយ​ជោគជ័យតួនាទីប្រធានអាស៊ានឆ្នាំ២០១៦៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ