22/03/2016 09:32 GMT+7 Email Print Like 0

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងសង្គម


វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងសង្គម

នារសៀលថ្ងៃទី២១ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ)ឧបនាយករដ្ឋមន្ត្រី​ឡាវ លោក Phankham Viphavanh បានជួបសន្ទនាជាមួយគណៈប្រតិភូបណ្ឌិត សភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​ បណ្ឌិត Nguyen Xuan Thang ប្រធានបណ្ឌិតសភា ដែលកំពុងមានដំណើរ​បំពេញទស្សនកិច្ចនៅឡាវ​ចាប់​ពីថ្ងៃទី​២០ដល់ថ្ងៃទី២២ខែ​មិនា។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Vipha vanh បានអះអាងថា៖ បក្ស រដ្ឋាភិបាល និងរដ្ឋឡាវ ជានិច្ច​កាលគោរពនិងយកចិត្ត​ទុកដាក់ ចំពោះការងារស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ក៏ដូច​ជាវាយ​តំលៃ​ខ្ពស់​អំពី​កិច្ច​សហ​ប្រតិបត្តិការ រវាងបណ្ឌិតសភានៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក​ Phankham Viphavanh ក៏បានសម្ដែងគោលបំណងថា៖ ភាគីទាំងពីរនឹងបន្តកិច្ចសហ​ប្រតិបត្តិ​ការ រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កិច្ចនៃប្រទេសទាំងពីរ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ