20/09/2016 10:06 GMT+7 Email Print Like 0

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន


វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៦​នោះ ក្រ​សួង​ព័ត៌មាន​និង​ផ្សព្វផ្សាយដឹ​កនាំដោយ​រដ្ឋមន្ត្រី​លោក Truong Minh Tuan បានជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​ឡាវ ដឹ​កនាំដោយ​រដ្ឋមន្ត្រី ​លោក Thansamay Kommasith ។ នៅ​ក្នុង​ជំនួប​នាព្រឹក​​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅរដ្ឋ​ធានី​វៀង​ច័ន្ទ  ភាគី​ទាំង​ពីរបន្តបង្កើន​កិច្ចសហប្រតិ​បត្តិការ​ជាមួយ​ស្ថាប័ន​គ្រប់គ្រង​រដ្ឋ ស្តីពីព័ត៌មាននិងផ្សព្វផ្សាយ ក្នុងនោះផ្តោត​សំខាន់​លើ​សកម្មភាព​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ ចែក​រំលែកបទ​ពិសោធន៍ និង កសាងគោលនយោ​បាយ​​គ្រប់​គ្រង សំដៅ​​លើកកំពស់​ការ​យល់​​ដឹង មន​សិការ​​រួម​​ចំណែក​​បង្កើត​​គ្រឹះ​​ស្ថាន​ និង បង្កើន​កិច្ច​សហប្រតិបត្តិការ​សម្រាប់​កិច្ច​​សហប្រតិបត្តិ​កា​រ​វិនិយោគ​​របស់​​អង្គភាព​​អាជីវកម្ម នៃ​ប្រទេសទាំង​​ពីរលើវិស័យ​​ពោល​ខាង​លើ។

​ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី​ទាំងពីរ​រូបបាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណ​សហប្រតិបត្តិការ រវាង​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​វៀត​ណាម ជាមួយក្រសួងប្រៃសណីយ៍​ និង ទូរគមនាគមន៍ឡាវផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ