31/10/2017 10:14 GMT+7 Email Print Like 0

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ


 វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ

នាថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៧ នៅរដ្ឋធានីវៀងច័ន្ទរ​បស់ឡាវ គណៈ​ប្រតិភូតុលាការប្រជាជ​នកំពូល​វៀត​ណាម ដឹកនាំដោយ​​ចៅក្រមរង​តុលាការ​​កំពូល​ប្រជាជន លោកស្រី Nguyen Thuy Hien បានជួប​ចរចារ​ជាមួយ​តុលាការ​ប្រជាជន​កំពូលឡាវ​ ដឹកនាំដោយ​ចៅក្រមរង លោក Khampha Sengdara។ ភាគីទាំងពីរបា​នឯកភាព​ថា៖ នឹង​សហការជាមួយ​តុលាការកំពូល​កម្ពុជា ដើម្បីកសាងប្រធាន​បទ និងខ្លឹមសារសំរាប់ការ​រៀបចំ​សន្និសីទតុលាការ បណ្ដាខេត្ត​ព្រំដែនវៀតណាម​ឡាវ និងកម្ពុជាលើកទី៥ ​ឆ្នាំ២០១៨ នៅកម្ពុជា។ តាមផែ​នការ គណៈប្រតិភូវៀត​ណាម នឹ​ងជួបសន្ទនា​ជាមួយរដ្ឋមន្ត្រី​ក្រសួ​ង​យុត្តិធម៌ឡាវ ប្រធានស្ថាប័ន​មហាអយ្យការ​ឡាវ និងចៅក្រម​តុលាការ​កំពូល​ឡាវ៕ 
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ