10/01/2017 09:51 GMT+7 Email Print Like 0

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស


វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស (VNA)

ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយរដ្ឋមន្ត្រី ការពារជាតិឡាវ លោក Chanxamon Channhalat បានមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ទី ១១ មករា ឆ្នាំ២០១៧។ ក្នុងជំនួបចរចារ ភាគីទាំងពីបានអះអាងថា៖ កិច្ចសហប្រតិបត្តិការការពារប្រទេសរវាងវៀតណាមនិងឡាវគឺជាគ្រឹះស្ថានរឹងមាំដ៏សែនសំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

ឆ្នាំ២០១៧ កងទ័ពនឹងប្រជាជននៃប្រទេសទាំងពីរនឹងរៀបចំសកម្មភាពរំលឹកខួបលើកទី ៤០ ទិវាចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងមិត្តភាពនិងសហប្រតិបត្តិការលើកទី ៥៥​​ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឡាវ។ ការអនុវត្តកិច្ចសហប្រតិបត្តិការការពារប្រទេសទ្វេភាគីគឺជាការរួមចំណែកជាក់ស្តែងសំរាប់ សកម្មភាព​ទាំងនេះ។ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានឲ្យដឹងថា៖

«ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបញ្ចប់ប្រកបដោយជោគជ័យរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកងទ័ពនៃប្រទេស​ទាំង​ពីរនិយាយដោយឡែកនិងប្រទេសវៀតណាមនិងឡាវនិយាយរួម។ ព្រមទាំង បង្កើតឡើងគំលាំងចលករថ្មីសំ​រាប់​ទំនាក់ទំនងការពារប្រទេសនៃប្រទេសទាំងពីរ៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ