04/08/2015 09:09 GMT+7 Email Print Like 0

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការលើផ្នែកតុលាការអធិការកិច្ច


គណៈប្រតិភូនៃតុលាការប្រជាជនកំពូលវៀតណាមជួបចរចារជាមួយគណៈប្រតិភូនៃតុលាការប្រជាជនកំពូលឡាវ (រូបថត៖dangcongsan.vn)
ប្រជាជនកំពូលវៀតណាមលោក Bui Ngoc Hoa បានទទួលជួបសន្ទនាជាមួយអនុប្រធានតុលាការប្រជាជនកំពូលឡាវលោក Khampha Sengdara ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ អនុប្រធាន​តុលាការលោកBui Ngoc Hoa បានអះអាងថា តុលាការប្រជាជនកំពូលវៀតណាមនឹងសហការជា​មួយ​​ប្រជាជនកំពូលឡាវរៀបចំសន្និសីទតុលាការបណ្ដាខេត្តព្រំដែននៃប្រទេសចំនួន៣នោះគឺវៀតណាម ឡាវ​ ​​និងកម្ពុជាក្នុងឆ្នាំ២០១៦នៅវៀតណាម។

រីឯខ្លួនវិញ
លោក Khampha Sengdara មានគោលបំណងថា ភាគីទាំង២បន្ត រក្សាដំណើរទស្សនកិច្ចជាប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំតុលាការកំពូលនៃប្រទេសទាំងពីរនិងតំបន់ចងសម្ព័ន្ធមេត្រីភាពនានាទៀតផង។

នាព្រឹកថ្ងៃដដែល នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមដឹកនាំដោយអគ្គអធិការរងលោក Nguyen Duc Luong បានជួបចរចារជាមួយគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលឡាវដឹកនាំដោយអគ្គអធិការរងលោក Khamsuc Bouyavong។ ភាគីទាំង២បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការផ្លាស់ប្ដូរបទពិសោធន៍មុខជំនាញរវាងស្ថាប័នអធិការកិច្ចរដ្ឋាភិបាលទាំងពីរនាពេលកន្លងទៅ រួមចំ​ណែក​ក្នុងការសំរេចភារកិច្ចនយោបាយរបស់ផ្នែកអធិការកិច្ចនៃប្រទេសទាំងពីរនិយាយដោយឡែកនិងក​សាង​ទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវនិយាយរួម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ