22/09/2016 09:50 GMT+7 Email Print Like 0

វៀតណាមនិងហ្វាំងឡង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនីតិបញ្ញត្តិ


វៀតណាមនិងហ្វាំងឡង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនីតិបញ្ញត្តិ

ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សន​កិច្ច នៅប្រទេសហ្វាំងឡង់ចាប់ពីថ្ងៃទី​១៨​ ដល់​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នោះ​  គណៈ​ប្រតិភូរដ្ឋ​សភា​វៀតណាម​ ដឹកនាំដោយអនុប្រធានរដ្ឋ​សភា​ លោក Phung Quoc Hien នាថ្ងៃទី២០ ខែ​កញ្ញា បាន​អញ្ជើញ​ជួបធ្វើ​ការ​ ជាមួយថ្នាក់​ដឹក​នាំ​រដ្ឋ​សភា​ហ្វាំង​ឡង់​។ នៅក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋសភា​ហ្វាំង​ឡង់​ លោកស្រី​ Maria Lohela លោក Phung Quoc Hien មាន​បំណង​ថា ភាគីទាំងពីរ​នឹង​បន្តការផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់​ថ្នាក់ រួម​សហការ​ប្រកប​ដោយប្រសិទ្ធិភាព លើបណ្តាវេទិកា​អន្តរជាតិ។

​រីឯខ្លូនវិញ ប្រធានរដ្ឋសភាហ្វាំងឡង់ លោកស្រី Maria Lohela បានអះអាងថា​ហ្វាំង​ឡង់​ត្រៀម​ខ្លួន​ជាស្រេច​បើក​​ទូលាយ​កិច្ច​សហប្រតិបត្តិការ ជាមួយវៀតណាមលើ​គ្រប់វិស័យ​ព្រមទាំង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​​ជួបប្រាស្រ័យ​ប្រជាជនទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ