18/03/2016 09:33 GMT+7 Email Print Like 0

វៀតណាមនិងហុងគ្រីបង្កើនកិច្ចសហប្រតិបត្តិការយុត្តិធម៌


វៀតណាមនិងហុងគ្រីបង្កើនកិច្ចសហប្រតិបត្តិការយុត្តិធម៌

នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang បាន​អញ្ជើញ​ជាសាក្សី​ ពិធីចុះហត្ថលេខាស្ដីអំពីការជួយឧបត្ថម្ភយុត្តិធម៌​ខាងព្រហ្មទណ្ឌ រវាងវៀតណាមនិងហុងគ្រី ដោយ​ប្រធាន​អយ្យការប្រជា​ជន កំពូលវៀតណាម លោក Truong Hoa Binh និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី​ Laszlo Trochani ចុះហត្ថលេខា​។ នៅទីនេះ បណ្ដាដំណាងបានវាយ​តំលៃខ្ពស់ ចំពោះ​សារសំខាន់​នៃកិច្ចព្រមព្រៀង ដើម្បីសម្រេចគម្រោង​សហប្រិតបត្តិការ​យុត្តិធម៌ រវាង​ប្រទេសទាំងពីរ និងចាត់​ទុកនេះគឺ​ជាមូល​ដ្ឋាន​ដើម្បី​បណ្ដា​ស្ថាប័ន​អនុវត្ត​ច្បាប់ នៃប្រ​ទេសទាំងពីរជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ការចុះ​ហត្ថលេខានេះនឹងរួម​ចំណែកជំ​រុញកិច្ច​សហប្រ​តិបត្តិការ លើគ្រប់វិស័យ​រវាងវៀតណាមនិងហុងគ្រី តាមនោះរួមចំ​ណែក​ជំរុញ​ទំនាក់​ទំនង​ប្រពៃណី​ដ៏ល្អប្រ​សើរ​វាងប្រទេសទាំង​ពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ