26/09/2017 09:52 GMT+7 Email Print Like 0

វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិថ្មី

នាយករដ្ឋមន្ត្រីហុងគ្រីលោក Orbán Viktor និងលោកជំទាវកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅ​វៀត​ណាម​ក្នុងរយៈពេល៣ថ្ងៃ។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងវៀតណាម-ហុងគ្រី បើកចេញឱកាស​សហប្រតិបត្តិការ​ជាច្រើនរួមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនគ្រោងនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះដែរ។ ជាពិសេស ដំណើរទស្សនកិច្ចនេះនឹងជាឱកាសសម្រាប់ភាគីទាំងពីរ ព្រមព្រៀង​លើ​វិធានការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគ​ផង​ដែរ។


វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិថ្មី

ហុងគ្រីនិងវៀតណាមមានរយៈពេល ៦៧ ឆ្នាំបង្កើតទំនាក់ទំនងមិត្តភាពនិងការទូតយ៉ាងល្អប្រសើរ។ រដ្ឋាភិបាល​ហុងគ្រីបានចាត់ទុក វៀតណាមជាដៃគូយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍។ នាប៉ុន្មានឆ្នាំកន្លងទៅ ប្រទេស​ទាំងពីរបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឈរលើមូលដ្ឋានមានផលប្រ យោជន៍រួមនិងគោរពរាល់វិស័យមានឧត្តមភាព ជាពិសេសគឺពាណិជ្ជកម្មនិងវិនិយោគ។

ចំណុចភ្លឺក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

នាប៉ុន្មានឆ្នាំថ្មីៗនេះអាចឃើញបានកំណើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ប៉ុន្តែបរិមាណ​នៅតែស្ថិតក្នុងកម្រិតដូចការរំពឹងទុក។ នៅថ្នាក់រដ្ឋាភិបាល នាពេលកន្លងទៅ ប្រទេសទាំងពីរបាន​ខិត​​ខំប្រឹងប្រែង ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរបានរក្សារាល់កិច្ចប្រជុំជាប្រចាំរបស់គណៈកម្មាធិការចម្រុះសហប្រតិបត្តិការសេដ្ឋកិច្ចជាវេទិកាមានប្រសិទ្ធិភាពមួយសម្រាប់បង្កើតខ្សែសហ ប្រតិបត្តិការ​​ដែរ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមនិងហុងគ្រីក៏បានបង្កើនការរៀបចំសិក្ខាសាលានានា ការពន្លឿនពាណិជ្ជកម្ម តាមរយៈដំណើរទស្សនកិច្ចរបស់សហគ្រាសនិងអ្នកជំនាញការ។

តាមតួរលេខរបស់អគ្គនាយកដ្ឋានគយវៀតណាមថា ទំហំពាណិជ្ជកម្មទ្វេភាគីហុងគ្រីនិងវៀតណាមឆ្នាំ​២០១៦​ទទួល​បានជិត២៧០លានដុល្លាអាមេរិក កើន៣៧% បើប្រៀបនឹងឆ្នាំ២០១៥។ ក្នុងនោះ ការនាំចេញរបស់​វៀត​ណាម​កើន ៤៥,៥% ការនាំចូលកើន ៣៣,៩%។ មុខទំនិញនាំចេញទៅហុងគ្រីចំនួន៣ប្រភេទជាប្រៀបខ្លាំងរបស់​វៀតណាមគឺសម្លៀកបំពាក់វាយនភណ្ឌ អេឡិចត្រូនិកនិងមធ្យោបាយដឹកជញ្ជូនខណៈដែលមុខទំនិញនាំចូលជួរមុខរបស់ហុងគ្រីមកវៀតណាមចំនួន៣ប្រភេទនោះគឺថ្នាំពេទ្យនិងផលិតផលឱសថ មធ្យោបាយធ្វើ​ដំ​ណើរសាធារណៈនិងទំនិញកែច្នៃ។

គិតដល់ឆ្នាំ២០១៦ ហុងគ្រីមានគំរោងការ FDI ចំនួន១៥ ដែលកំពុងមានសុពលភាពនៅវៀតណាមដោយទុនចុះបញ្ជីសរុបគឺ ៥០ លានដុល្លាអាមេរិកឈរលំដាប់ថ្នាក់ទី ៥៥ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង​១០៥​ ដែលកំពុងធ្វើការវិនិយោគនៅវៀតណាម។ គម្រោងការទាំងអស់នេះគឺប្រមូលផ្តុំលើវិស័យកែច្នៃ ផ្សព្វផ្សាយ ការធ្វើ អាជីវកម្មអចលនៈទ្រព្យក្រោមរូបភាព ១០០% ជាទុនវិនិយោគបរទេសនិងកិច្ចសន្យាសហប្រតិបត្តិការធ្វើអាជីវកម្មជាដើម។ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌន៍ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងសហប្រតិបត្តិការជាច្រើន ដើម្បីជួយឧបត្ថម្ភរាល់គំរោងការអភិវឌ្ឍន៍នៅវៀតណាម។ សំដៅជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី ហុងគ្រីបានបើកការិយាល័យតំណាងនៅទីក្រុងហូជីមិញផង​ដែរ​។

ដាក់ចេញគោលដៅសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី

ឈរលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហុងគ្រីមកវៀតណាមលើកនេះ សំដៅដាក់ចេញ​គោលដៅអភិវឌ្ឍន៍នៃទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាប៉ុន្មានឆ្នាំខាងមុខ។
អមដំណើរជាមួយនាយករដ្ឋមន្ត្រីមានវត្តមានគណៈប្រតិភូសហគ្រាសចំនួន ៧០ អង្គភាព ហើយភាគីទាំងពីរនឹងរៀបចំវេទិកាសហគ្រាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរជួបប្រាស្រ័យផ្ទាល់ជម្រុញកិច្ចសហប្រតិបត្តិការ​។ ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងហុងគ្រីនឹងមានការផ្លាស់ប្តូរ នាពេលខាងមុខ ជាពិសេស ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -EU (EVFTA) មាន​សុពលភាព។

ឈរលើមូលដ្ឋានរយៈពេល៦៧ឆ្នាំរួមទាំងសមិទ្ធិយ៉ាងល្អប្រសើរដែលទទួលបាននោះ ដំណើរទស្សនកិច្ចជាផ្លូវ​ការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Orbán Viktor និងលោកជំទាវសំដៅអះអាងនូវគោលនយោបាយគោរពនិងបំណង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ដំណើរទស្សនកិច្ចក៏ជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរវិធានការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ  អប់រំ បណ្តុះបណ្តាល សុខាភិបាល បរិស្ថាន សន្តិសុខ ការពារជាតិ វប្បធម៌ ទេសចរណ៍ និងផ្លាស់ប្តូរលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុក​ដាក់​ដូចគ្នា៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ