03/04/2015 14:18 GMT+7 Email Print Like 0

វៀតណាមនិងស្លូវ៉ាគីបង្កើននូវការផ្លាស់ប្តូរបទពិសោធន៍នីតិបញ្ញត្តិនិងឃ្លាំមើល


វៀតណាមនិងស្លូវ៉ាគីបង្កើននូវការផ្លាស់ប្តូរបទពិសោធន៍និតិបញ្ញត្តិ
និងឃ្លាំមើល (រូបថតៈ TTXVN)

 

នាថ្ងៃទី២ខែមេសាឆ្នាំ២០១៥ នៅវិមានរដ្ឋសភា​គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំ​ដោយ​អនុប្រធាន​រដ្ឋស​ភា​​វៀត​ណាម លោក Huynh Ngoc Son បានមាន​ជំនួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋសភាស្លូវ៉ាគី ដឹក​នាំ​ដោយ​អនុប្រធានរដ្ឋសភា​ លោកស្រីJana Lassakova ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ​នៅវៀតណាម។ នៅ​ក្នុងជំនួបនេះ លោក Huynh Ngoc Son បានសង្កត់ធ្ងន់ថា វៀតណាមយក​ចិត្តទុក​ដាក់ដល់​ទំនាក់ទំនង​ជាមួយ​​បណ្តាប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះ​មានស្លូវ៉ាគីផង។ រដ្ឋសភាវៀត​ណាមត្រៀម​ខ្លួន​ជា​ស្រេច​បង្ក​លក្ខណៈ​ងាយស្រួល សម្រាប់​បណ្តាអង្គភាពអាជីវកម្មស្លូវ៉ា គីស្វែងរកឱកាសវិនិយោគលើគ្រប់វិស័យ​ដែល​វៀត​ណាម​មានតម្រូវ​ការ ។ នៅទីនេះ​ភាគីទាំងពីរបានព្រមព្រៀងថា បង្កើន​ការផ្លាស់​ប្តូរគណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំងពីរ រដ្ឋសភាទាំងពីរ​ក្រុមសមាជិកសភាទាំងពីរ សំដៅបង្កើនទំនុកទុកចិត្ត និង​ការយល់​ដឹងគ្នា​ទៅវិញ​ទៅមក ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ លើសកម្មភាពនីតិបញ្ញត្តិនិងឃ្លាំមើល។

ក្នុងថ្ងៃដដែល លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការ​បរទេស បាន​ទទួលជួប​សន្ទនា​ជាមួយ លោកស្រី Jana Lassakova។ នៅទីនេះ​  លោក Hoang Binh Quan បានស្នើនាពេលខាង​មុខ បក្ស​ទាំង​​ពីរនឹងបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូឈានដល់ការបង្កើតទំនាក់ទំនង ជាផ្លូវការបង្កមូលដ្ឋាន នយោ​បាយ​យូរអង្វែង​សម្រាប់កិច្ចសហប្រតិបត្តិការ​ទ្វេភាគី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ