28/11/2017 10:30 GMT+7 Email Print Like 0

វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកំពស់ថ្មី


 វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកំពស់ថ្មី 

នាព្រឹកថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ​នៅទី​ក្រុង​ហាណូយ ឧបនាយករដ្ឋមន្ត្រីវៀ​ត​ណាម លោក Vuong Dinh Hue បាន​​ជួបចរចារ ជាមួយសមភាគីស្លូវ៉ាគី លោក Peter Pellegrini ដែលកំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀត​ណាម​ ចា​ប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែ​វិច្ឆិកា។ ដើម្បីនាំកិច្ច​ស​ហប្រតិបត្តិការ​ឡើងកំ​ពស់​ថ្មី ឧបនាយក​រដ្ឋមន្ត្រី​ទាំង​​ពីរ​រូបបាន​ព្រមព្រៀង​បន្ត លើកកំពស់គុណភាពនៃយ​ន្តការគណៈកម្មាធិការច​ម្រុះ ស្តីអំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ បង្កើនពន្លឿនពា​ណិជ្ជកម្មវិនិយោគ លើកទឹក​ចិត្តនិង​បង្ក​លក្ខណៈ​ដើម្បី​សហគ្រាស​នៃប្រទេស​ ទាំ​ងពីរផ្សាភ្ជាប់ដៃគូនិងស្វែងរក​ទីផ្សារ។ ភាគីទាំងពីរក៏បានឯកភាព​ជំរុញកិច្ច​សហប្រតិបត្តិ ការ​លើ​​វិស័យ​ការពារ​ជាតិ​សន្តិសុខ​វប្បធម៌ អប់រំបណ្តុះបណ្ដាលនិងវិទ្យាសាស្ត្របច្ចេ​កវិទ្យា​ផង​ដែរ។ ឧបនាយក​រដ្ឋ​មន្ត្រី ​ Vuong Dinh Hue និងសមភា​គីស្លូវ៉ា​គី លោក Peter Pellegrini សម្តែង​ការពេញ​ចិត្តចំពោះកិច្ច​សហការ​ស្អិត​រ​មួត​​ប្រកបដោយ​ប្រសិទ្ធភាព​ រវាងប្រទេសទាំងពីរលើវេទិកាអន្តរ​ជាតិ។​ ឧបនាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ​លោក Peter Pellegrini​ បានអះអាងថា៖ ស្លូវ៉ាគីគាំទ្រ​ការបង្កើនទំនាក់​ទំនង រវាងវៀតណាម​និង  EU ក្នុងការ​ចុះហត្ថ​លេខា​និង​​អនុម័ត ​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀ​ត​ណាម- EU (EVFTA)។ បញ្ហាលើសមុទ្រខាង​កើត ថ្នាកដឹក​នាំទាំង​ពីរ​រូបសង្កត់​ធ្ងន់ទៅលើភាពចាំបាច់ដោះស្រាយជំលោះ​ដោយសន្តិ​វិធី រួមមាន ដំណើរ​ការទូត​និង​គត្តិយុត្តិ​ឲ្យ​សមស្រប​ នឹងច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិសញ្ញា​របស់​ អ.ស.ប. ស្តីពីច្បាប់សមុទ្រ​ឆ្នាំ ២៩៨២ (UNCLOS​ ១៩៨២)។ 

​​នារ​សៀល​ថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក ​Tran Dai Quang បានជួប​សន្ទនាជា​មួយ​ឧបនាយក​រដ្ឋមន្ត្រីស្លូវ៉ាគី ​លោក Peter Pellegrini ផងដែរ៕​

 

 តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ