07/12/2015 09:48 GMT+7 Email Print Like 0

វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ


វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

វៀតណាមនិងស្លូវ៉ាគីបន្តអនុវត្តវិធានការជាក់ស្ដែងជាច្រើន ដើម្បីជំរុញ​ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីលើច្រើន​វិស័យ ដែលក្នុងនោះ មាន​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នេះ​គឺជា​លទ្ធផលលេចធ្លោ ក្នុងដំណើរទៅបំពេញទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ដឹក​នាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai នៅស្លូវ៉ាគី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ២០១៥ តាម​សេចក្ដី​អញ្ជើញ​របស់រដ្ឋាភិបាលប្រ​ទេសនេះ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រី លោក​ Hoang Trung Hai បាន​ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ឧបនាយក​រដ្ឋមន្ត្រី​ស្លូវ៉ាគី លោក Lubomir Vazny និង​ប្រធានរដ្ឋសភា លោកស្រី​Jana Lasakova។

​ក្នុងរយៈពេលស្នាក់នៅស្លូវ៉ាគីនេះ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai ក៏បាន​អញ្ជើញ​ចូល​រួម​វេទិកា​សហ​ប្រិតបត្តិការ​​សេដ្ឋកិច្ច​វៀតណាម-ស្លូវ៉ាគី ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ