27/11/2017 09:42 GMT+7 Email Print Like 0

វៀតណាមនិងស្លូវ៉ាគីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម


 រដ្ឋមន្ត្រីក្រសួង​ឧស្សាហ ​-​ ពាណិជ្ជកម្មវៀត​ណាម លោក Tran Tuan Anh អញ្ជើញទទួលជួបជាមួយ លោក Peter Ziga រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សាធារណរដ្ឋស្លូវ៉ាគី 

នាពេលខាងមុខ ក្រសួងឧស្សាហ ​ពាណិជ្ជកម្មវៀតណាមនិងក្រសួងសេដ្ឋ​កិច្ច ​សាធារណរដ្ឋស្លូវ៉ាគី គប្បីជ​ម្រុញ ថែម​ទៀត​ រាល់សកម្មភាពសហ​ប្រតិបត្តិការ​ ផ្តល់ ​ព័​ត៌មាន ដើម្បីជម្រុញការ​ជួប​ប្រាស្រ័យ សហគ្រាស និងកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម និង​វិនិយោគរវាងប្រទេ​សទាំង​ពីរ។
 
អញ្ជើញថ្លែងមតិក្នុងជំនួបទ​ទួល ជួបជាមួយលោក Pet​er Ziga រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សា​ធារណរដ្ឋស្លូវ៉ាគី​ នា រសៀល​ថ្ងៃទី២៥ ខែវិច្ឆិកា ​នៅទីក្រុងហូជីមិញ លោក​ Tran Tuan Anh រដ្ឋមន្ត្រីក្រសួង ឧ​ស្សាហ​ ពាណិជ្ជ កម្ម​វៀត​ណាម បានចាត់ទុក​ថា ឱកាសនិងសក្កានុភាព​សម្រាប់ ប្រទេសទាំងពី​រនៅធំធេង​ណាស់ ជា​ពិសេស លើ​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​និង​វិនិយោគ។
 
លោក Peter ​បានអះអាងថា ស្លូវ៉ាគី វាយតម្លៃ​ខ្ពស់​និងចាត់ទុកវៀ​ត ណាមជាដៃគូ​ជួរមុខ​នៅអាស៊ីអាគ្នេយ៍​និង​អាស៊ី​។ ថ្នាក់ដឹកនាំក្រ​សួងសេដ្ឋកិ​ច្ចស្លូវវ៉ាគី សង្ឃឹមថា ដំណើរទ​ស្សនកិច្ចការងារនៅវៀតណាមលើ​កនេះ ​នឹងទទួល​បានកិច្ច​​ព្រម​ព្រៀងសកម្ម​ជាច្រើន ជាមួយនឹងស្ថាប័ន​ទាក់ទិននានា​ របស់វៀត​ណាមក៏​ដូច ជា​សហគ្រាស​វៀត​ណាម ព្រមទាំងបន្តនាំកម្មវិ​ធី​សហប្រតិបត្តិការ លើវិស័យ​សេដ្ឋ​កិច្ច ពាណិជ្ជកម្មរវាង​ប្រទេស​ទាំង​ពីរ កាន់​តែមាន​ប្រសិទ្ធភាពពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ