18/11/2014 09:32 GMT+7 Email Print Like 0

វៀតណាមនិងសឹង្ហបុរីបង្កើនកិច្ចសហប្រតិបតិ្តការសន្តិសុខ

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបសន្ទនាជាមួយ លោក Tan Tee How អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងមហាផ្ទៃសឹង្ហបុរី ដែលកំពុងមកបំពេញទស្សនកិច្ច​ការ​ងារ​នៅ​វៀត​ណាម​។ នៅទីនេះ លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទាន​យ៉ាង​​​សកម្មរបស់លោក​ Tan Tee How ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាង​ក្រសួង​ទាំង២នាពេលកន្លងទៅ។ដោយរាល់​ការរួមវិភាគទានពោលខាងលើ​ក្រសួងនគរបាល​វៀត​ណាមសម្រេចប្រគល់ជូនគ្រឿងអនុស្សាវរីយ៍សញ្ញាការពារសន្តិសុខមាតុភូមិសំរាប់លោក Tan Tee How។


នាយឧត្តមសេនីយ៍ Tran Dai Quang (ខាងស្ដាំ)ប្រគល់ជូនគ្រឿងអនុស្សាវរីយ៍សញ្ញា
សំរាប់អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងមហាផ្ទៃសឹង្ហបុរី លោក Tan Tee How

រីឯខ្លួនវិញ លោក Tan Tee How បានអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមចំណែក​ជំរុញ​ទំនាក់ទំ​នងសហប្រតិបតិ្តការមិត្តភាពរវាងក្រសួងទាំង២ ឲ្យបន្តអភិវឌ្ឍន៍ឡើង​កំពស់​ថ្មីនិង​ប្រកបដោយ​ប្រសិទ្ធភព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ