23/07/2015 10:24 GMT+7 Email Print Like 0

វៀតណាមនិងសឹង្ហបុរីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការបង្ការប្រឆាំងអំពើពុករលួយ


ជំនួបចរចារវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយស្ថានប័នស៊ើបអង្កេតអំពើពុករលួយសឹង្ហបុរី

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥​ នៅរដ្ឋធានី​ហាណូយ នាយក​ស្ថានប័ន​ស៊ើបអង្កេតអំពើពុករ​លួយ​សឹង្ហបុរី លោក Wong Hong Kuan បាន​ជួប​ចរចា​ជាមួយ​អគ្គអធិការ​រដ្ឋាភិបាល​វៀត​ណាម លោក Huynh Phong Tranh។ នៅទីនេះ ស្ដីពីរាល់​លទ្ធផល​និងបទ​ពិ​សោធន៍ ដែល​វៀត​ណាម​ទទួលបានក្នុងការបង្ការប្រឆាំងអំពើពុករលួយ លោក Huynh Phong Tranh បាន​ឲ្យដឹង​ថា វៀត​ណាម​បាន​អនុម័ត​លើអនុសញ្ញារបស់ អ.ស.ប ស្ដីពីការបង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ យុទ្ធសាស្ត្រជា​តិអំពី​ការបង្ការ​ប្រ ឆាំង​អំពើពុករលួយដល់​ឆ្នាំ២០២០ ក៏ត្រូវបានរដ្ឋាភិបាលវៀតណាមកសាងនិង​ផ្សព្វផ្សាយ។ ភាគីទាំង២​បាន​ឯកភាព​ថា នា​ពេល​ខាងមុខ​នឹងបន្ត​សហប្រតិបតិ្តការ ក្នុងការបង្ការប្រឆាំង​អំពើពុក​រលួយ​តាម​រូបភាព​ដូច​ជា៖ រៀប​ចំវគ្គបណ្ដុះបណ្ដាលជំនាញ ផ្លាស់ប្ដូរបទ​ពិសោធន៍ និងអភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស ព្រម​ទាំង​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ ដើម្បីជំរុញនិងបង្កើនការយល់ដឹង អំពីគ្នាទៅវិញទៅមកទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ