21/01/2015 14:28 GMT+7 Email Print Like 0

វៀតណាមនិងសហព័ន្ធអាល្លឺម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម



 
វៀតណាមនិងសហព័ន្ធអាល្លឺម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម (VOV)

ក្នុងក្រប​ខ័ណ្ឌ​ដំណើរ​ទស្សន​កិច្ចនៅ​សហព័ន្ធ​អាល្លឺម៉ង់​នាថ្ងៃ​ទី១៩​ខែមករា​ឆ្នាំ២០១៥រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ​វៀត​ណាម​លោក Cao Duc Phat បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ស្បៀងអាហារ​និងកសិកម្ម​អាល្លឺម៉ង់​លោក Christian Schmidt សំដៅ​បង្កើន​ទំនាក់​ទំនង​ទ្វេភាគី​ក្នុង​វិស័យ​កសិកម្ម​និង​រុក្ខ​កម្ម​។​

នៅពិធីជួបសន្ទនានេះ រដ្ឋមន្ត្រីលោក Cao Duc Phat បាន​សម្ដែង​បំណង​ភាគី​ទាំងពីរ​បន្តជំរុញកិច្ច​សហ​ប្រតិ​បត្តិ​ការ​ ពិសេស​​គឺក្នុង​វិស័យកសិកម្ម រួម​ចំណែក​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​និង​ចំណង​មិត្ត​រវាង​ប្រទេស​ទាំង​ពីរ។

រីឯរដ្ឋមន្ត្រី Christian Schmidt បានអះអាងថានឹងបន្តគាំទ្រការអភិ​វឌ្ឍន៍​កិច្ច​​សហ​ប្រតិ​​បត្តិការ​​ទ្វេ​ភាគី ពិសេស​គឺ​​ក្នុង​​វិស័​យកសិ​កម្ម​រុក្ខ​កម្ម ទន្ទឹម​​នឹង​​នោះបាន​ឲ្យដឹង​ថានិង​ពិភាក្សាជា​មួយស្ថាប័ន​មានសមត្ថ​កិច្ច​អាល្លឺម៉ង់​ដើម្បី​​ឈាន​ទៅចុះហត្ថ​លេខា​លើឯក​សារសហ​ប្រតិបត្តិ​ការជាក់​ស្ដែង​ជាមួយ​វៀត​ណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ