14/03/2015 13:46 GMT+7 Email Print Like 0

វៀតណាមនិងវេណេហ្សូអេឡាអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ន


 
វៀតណាមនិងវេណេហ្សូអេឡាអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការក្នុងវិស័យប្រេងឧស្ម័ន (vietnamplus.vn)
 
នារសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីវេណេហ្សូអេឡាលោក Elias Jose Jaua Milanno ដែល​កំពុង​បំពេញទស្សនកិច្ច​នៅ​វៀតណាមនិងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេស​ទាំង​ពីរ​។​
 
នៅ​ទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ការ​វិនិយោគ​របស់វៀតណាមនិង​វេណេហ្សូ​អេ​ឡា​កំពុងជួបការលំបាកពិសេសគឺក្នុងវិស័យប្រេងឧស្ម័ន។ ​ហេតុនេះហើយវៀតណា​ម​មានបំណង​ប្រធានាធិបតី​ Maduro និងរដ្ឋាភិបាល​វេណេហ្សូអេឡាមានវិធានការជួយឧបត្ថម្ភសមស្របបង្ក​គ្រប់​លក្ខណៈ​ដើម្បី​គំរោងការគិន្លឹះទទួលបានជោគជ័យ។        ឧបនាយករដ្ឋមន្ត្រី Elias Jose Jaua Milano បានអះអាងថា​ថ្នាក់​ដឹកនាំ​វេណេហ្សូអេឡាជានិច្ចកាលយកចិត្តទុកដាក់បង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត​ទំនាក់ទំនង​សហ​ប្រតិបត្តិការ​លើគ្រប់វិស័យ។ អបុប្រធានាធិបតីបានឲ្យដឹងថា ភាគី​វេណេហ្សូអេឡា​សន្យាបង្កលក្ខណៈ​ងាយ​ស្រួល​និងហិរញ្ញវត្ថុល្អថែមទៀតដើម្បីគំរោងការប្រេងឧស្ម័នរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍៕

 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ