01/10/2016 13:01 GMT+7 Email Print Like 0

វៀតណាមនិងលីបង់មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


ឯកអគ្គរដ្ឋទូត លោក Do Hoang Long (នៅកណ្ដាល) ឧទ្ទេសនាមអំពីសក្តានុពលពាណិជ្ចកម្ម
និងវិនិយោគរបស់វៀតណាម (រូបថត៖vietnamplus)

ក្នុងដំណើរទស្សនកិច្ចនៅលីបង់ចាប់ពីថ្ងៃទី ២៦ ដល់ទី​៣០ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារស្ថានទូត​វៀត​ណាម​ប្រចាំនៅអេហ្ស៊ីបនិងលីបង់ដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Do Hoang Long បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Tammam Salam និងជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសម្ចាស់ផ្ទះ ផងដែរ។នាថ្ងៃទី ២៨ ខែកញ្ញា ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Tammam Salam ឯកអគ្គរដ្ឋទូតវៀតណាម លោក Do Hoang Long បានសម្តែងគោលបំណងថា៖
នាយករដ្ឋមន្ត្រី Tammam Salam យកចិត្តទុកដាក់គាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីជំរុញថែមទៀត ទំ​នាក់​ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមនិងលីបង់ គាំទ្រគ្នាទៅវិញទៅមកលើវេទិការក្នុងតំបន់និង
អន្តរជាតិ។ 

មុននោះ​ នាថ្ងៃទី ២៧ កញ្ញា បានប្រព្រឹត្តទៅ សិក្ខាសាលាសេដ្ឋកិច្ចដោយប្រធានបទ «ទីផ្សារវៀតណាម៖ សក្តានុភាពនិង ឱកាសធ្វើអាជីវកកម្ម»៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ