16/08/2019 11:25 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ


 ពិធីទទួលបដិសណ្ឋារកិច្ច ឧត្តមសេនីយ៍ឯកលោក Phan Van Giang នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម នៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី (រូបថត៖ TTXVN)
 

 នៅក្នុងជំនួបពិភាក្សារវាងភាគីទាំងពីរនៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី នាយឧត្តមសេនីយ៍លោក Valery Gerasimov បានអះអាងថា វៀតណាមជា ប្រទេសមិត្ត​ប្រពៃណី​ដែល​មាន​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ​ជាមួ​យ​រុស្ស៊ី ដែល​ត្រូវ​បាន ផ្ទៀងផ្ទាត់នាពេលកន្លង​ទៅ។ 
 
តាម​ការអញ្ជើញរបស់នាយឧត្តមសេនីយ៍លោក Valery Gerasimov នាយ អគ្គ​សេនា​ធិការ​បណ្ដា​កង​កម្លាំង​ប្រដាប់​អាវុធ អនុរដ្ឋមន្រ្តីទី១ក្រសួងការពារជាតិ រុស្ស៊ី គណៈប្រតិភូយោធា​ជាន់​ខ្ពស់​កង​ទ័ព​ប្រជាជន​វៀត​ណាម​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯកលោក Phan Van Giang នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួង ការពារជាតិ​វៀត​ណាម​ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ហើយចូលរួមពិធីបិទ​មហោស្រព​កីឡាយោធា​អន្តរជាតិ​ចាប់ពី​ថ្ងៃទី១៣ដល់ថ្ងៃទី ១៩ ខែសីហា។
 
នៅក្នុងជំនួប​ពិភាក្សារវាងភាគីទាំងពីរនៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី នាយឧត្តមសេនីយ៍លោក Valery Gerasimov បានអះអាងថា វៀតណាមជា ប្រទេសមិត្តប្រពៃណីដែលមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយរុស្ស៊ី ដែលត្រូវ​បាន ផ្ទៀងផ្ទាត់នាពេលកន្លងទៅ។ រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះលក្ខណៈស្វាហាប់នៃ បណ្ដាកិច្ច​សន្ទនា​ថ្នាក់​យុទ្ធសាស្ត្រ​ក៏ដូចជាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
 
ចំពោះទំនាក់​ទំនងសហប្រតិបត្តិការការពារជាតិ នាយឧត្តមសេនីយ៍លោក Valery Gerasimov បាន​ជម្រាប​ថា​រុស្ស៊ី​វាយ​តម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហ ប្រតិបតិ្តការរវាងប្រភេទទ័ពនានានៃប្រទេសទាំងពីរ ក៏ដូចជាកិច្ច​សហប្រតិបតិ្តការ ខាងបច្ចេកទេសយោធា ពេទ្យទ័ពនិងបណ្ដុះបណ្ដាល ព្រមទាំងអះអាងថា នឹង បន្តផ្ដល់អាហារូបករណ៍​ជូនដល់ក្រសួងការពារជាតិវៀតណាម​ក្នុងឆ្នាំ២០១៩- ២០២០ ផងដែរ។ ​នាយ​ឧត្តម​សេនីយ៍​លោក Valery Gerasimov បានសម្ដែងនូវ គោលបំណងថា ការបង្កើត​រចនា​សម្ព័ន្ធ​សហប្រតិ​បតិ្តកា​រសន្តិសុ​ខ​ក្នុង​តំបន់ ត្រូវ តែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិដោយសមស្របនឹងច្បាប់អន្តរជាតិ ពង្រីកមជ្ឈភាព​របស់អាស៊ាន ក៏ដូចជាការតភ្ចាប់រវាងអាស៊ានជាមួយប្រទេស ដៃគូនានា សំដៅធានាសន្តិសុខ សន្តិភាពនិងការអភិវឌ្ឍ។​
 
ចំណែកឯ ឧត្តមសេនីយ៍​ឯកលោក Phan Van Giang បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិ បាល​វៀត​ណាម​ជានិច្ច​កាល​​យកចិត្តទុកដាក់ដល់ការពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជា មួយរុស្ស៊ី ព្រមទាំងចាត់ទុករុស្ស៊ីជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុង គោលនយោ​បាយ​កិច្ច​ការបរទេសរបស់វៀតណាមផងដែរ។
 
នាពេល​ខាងមុខ នាយអគ្គេសេនាធិការនៃប្រទេសទាំងពីរបានឯកភាពគ្នា លើគោល​ជំហរ​ពីការ​បង្កើន​កិច្ច​សហប្រតិ​បតិ្តការការពារជាតិអោយកាន់តែយូរ អង្វែង ជាក់ស្ដែងនិងគួរអោយជឿទុកចិត្តទៅវិញទៅមក។ នាពេល​ខាងមុខ ភាគី ទាំងពីរនឹងបន្តជំរុញការចុះហត្ថលេខាលើឯកសារ សហប្រតិបតិ្តការថ្មី ដែលក្នុង នោះមាន​សេចក្ដីថ្លែងការណ៍ទស្សនៈវិស័យរួមស្ដីពីទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិដំណាក់កាល២០១៩-២០២៣៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ