13/07/2016 10:14 GMT+7 Email Print Like 0

វៀតណាមនិងរ៉ូម៉ានីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
 លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian Ciolos បានអញ្ជើញ
មក​ បំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤កក្កដា។ នៅក្នុង
កិច្ចចរចារបន្ទាប់ពីបដិសណ្ឋារកិច្ចនាព្រឹកថ្ងៃទី១២កក្កដា នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់បង្កើនទំនាក់
ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមិត្តភក្តិប្រពៃណី ក្នុងនោះ
មានរ៉ូម៉ានីផង។ រីឯនាយករដ្ឋមន្ត្រីរ៉ូម៉ានីលោក Dacian Ciolos បានសង្កត់ធ្ងន់ថា វៀត
ណាមជាដៃគូ សំខាន់របស់ រ៉ូម៉ានីនៅតំបន់អាស៊ីអាគ្នេយ៍ និងមានបំណងអភិវឌ្ឍន៍
ទំនាក់ ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យ
សេដ្ឋកិច្ច​ពាណិជ្ជកម្ម វិនិយោគ។


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជាមួយនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Dacian Ciolos

នាយករដ្ឋមន្ត្រី លោក​ Dacian Ciolosបានអះអាងថា ក្នុងនាមជាសមាជិកសកម្មរបស់ EU នោះ រ៉ូម៉ានីគាំទ្រចំ​ពោះ​ការបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយសហភាពអឺរ៉ុប EU និងជម្រុញការបញ្ចប់ចរចារលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ព្រមទាំងជម្រុញ EU ឲ្យទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សារពេញ​លេញ​របស់វៀតណាម។

ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានចែករំលែកនូវការព្រួយបារម្ភចំពោះរាល់បម្រែបម្រួលនាពេលថ្មីៗ ហើយសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវដោះស្រាយជម្លោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះ​មានអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តត្រឹមត្រូវនូវសេចក្តីថ្លែងការណ៍ស្តីពីការ​ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួលបានឆាប់ៗនូវក្រមប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត(COC)។

បន្ទាប់ពីកិច្ចចរចារនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសមភាគីរ៉ូម៉ានី Dacian Ciolos បានអញ្ជើញចូលរួមសន្និសីទកាសែតនិងធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើបណ្តាវិស័យ​វប្បធម៌ អប់រំ និងថាមពល អគ្គិសនី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ