16/05/2016 10:03 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេសសហប្រតិបត្តិការនិងជឿ​ទុក​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក​


វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងប្រពៃណីពិសេសសហប្រតិបត្តិ
ការនិងជឿទុកចិត្តគ្នាទៅវិញទៅមក

ចំពោះមុខដំណើរ​ទស្សនកិច្ចជាផ្លូវការនៅររុស្ស៊ី និងចូលរួមសន្និសីទ ជាន់ខ្ពស់រំលឹកខួប​លើកទី​២០នៃទំនាក់​ទំន​ង​ដៃ​គូ​សន្ទនា​រុស្ស៊ី- អាស៊ាន របស់​នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី​១៦ ដល់​ថ្ងៃទី២០ខែ​ឧសភាឆ្នាំ២០១៦​​នោះ មជ្ឈដ្ឋានអ្នកជំនាញការរុស្ស៊ី បានវាយតម្លៃថាវៀត​ណាម និង​រុស្ស៊ីមាន​ទំនាក់​ទំនង​ប្រពៃណីពិសេស សហ​ប្រតិបត្តិការ និងជឿទុក ចិត្តគ្នាទៅ​វិញទៅមក​។ លោកDmitry Mosyakov នៅសភា​បណ្ឌិត​វិទ្យាសាស្ត្រ រុស្ស៊ី​បាន​ឲ្យ​ដឹងថា ទំនាក់ទំនងរវាងរុស្ស៊ីជាមួយវៀតណាម គឺប្រមូលផ្តុំ​ទាំង​បញ្ហា ជាក់​ស្តែង​បញ្ហា​ខាង​ស្មារតី ព្រម​ទាំងបញ្ហាផ្សាភ្ជាប់​ និងអតីតកាលផងនិងជីវភាព រស់នៅប្រ​ចាំថ្ងៃនា​បច្ចុប្បន្ន​ផង។

​រីឯលោកស្រី Astafieva Ekateria Mikhailovna នៅបណ្ឌិតសភាវិទ្យាសាស្ត្រ រុស្ស៊ី​បាន​សង្កត់ធ្ងន់ថា វៀតណាម​ជាមិត្ត​ធំមួយ​និងជាទី​បង្អែក របស់រុស្ស៊ីមិនត្រឹម តែនៅ​តំបន់អាស៊ាន​តែប៉ុណ្ណោះ ថែមទាំងលើតំបន់អាស៊ី​បូព៌ាទៀត​ផង។ រុស្ស៊ី ជា​និច្ចកាល​ចាត់ទុកវៀតណាម ជាស្ពានសំខាន់ដើម្បីម៉ូស្គូធ្វើសមាហរណកម្ម​ចូល តំបន់អាស៊ី​អាគ្នេយ៍។ តាម​នោះ ប្រទេសទាំង​ពីរកសាង បានទំនាក់ទំនងដ៏ល្អលើ គ្រប់វិស័យ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ