13/05/2015 10:20 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ


វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ

 
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang លោកជំទាវ រួម​ជាមួយ​គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង​មូស្គូ បញ្ចប់ដំណើរបំពេញទស្សនកិច្ច ចូលរួម​ពិធី​រំលឹក​​ខួប​អនុស្សាវរីយ៍លើកទី​៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងចាប់ផ្តើមដំណើរទៅ​បំ​ពេញ​ទស្សនកិច្ចនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៥។

មុននោះ នារសៀលថ្ងៃទី៩ ឧសភា (តាមម៉ោងរុស្ស៊ី) ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Truong Tan Sang បានអះអាងថា៖​ជ័យជំនះក្នុងសង្គ្រាមការពារជាតិ ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រមានចរិតលក្ខណះសម័យកាល រួមចំណែកនាំមកនូវសន្តិភាពសំរាប់​ពិភពលោក​ទាំង​មូល​លើកទឹកចិត្ត និងការបុព្វបទសំខាន់សំរាប់ការតស៊ូប្រឆាំងដណ្ដើមឯករាជ្យរបស់ប្រជាជាតិនានា នៅ​ទ្វីប​អាស៊ី​ - អាហ្វ្រីក និងអាមេរិកឡាទីន​ដែលក្នុងនោះមានប្រជាជនវៀតណាម។ ភាគីទាំងពីរក៏បានផ្លាស់​ប្តូរ​ម​តិអំពីបណ្ដាបញ្ហាសហប្រតិបត្តិការទ្វេភាគី និងឯកភាពអំពីវិធានការជាច្រើន ដើម្បីបង្កើនថែមទៀត​ទំនាក់​ទំ​នង​​ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមនិងរុស្ស៊ី ក្នុង​ដំណាក់កាលថ្មីនេះផងដែរ។

ក៏ក្នុងថ្ងៃនេះដែរ លោកប្រធានរដ្ឋ​ Truong Tan Sang ក៏បានទៅជួបសន្ទនា​ជាមួយបណ្ដាកម្មាភិបាល បុគ្គលិក​នៃ​ស្ថានទុតវៀតណាមប្រចាំនៅរុស្ស៊ីផងដែរ៕

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ