
ទិដ្ឋភាពនៃជំនួបសន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំលើកទី៨រវាងរុស្ស៊ីជាមួយវៀតណាម
នាថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥ នៅក្រុង Saint Petersburg របស់រុស្ស៊ី បានប្រព្រឹត្តទៅជំនួប សន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំលើកទី៨ រវាងរុស្ស៊ីជាមួយវៀតណាម។ គណៈប្រតិភូវៀតណាម ចូលរួមជំនួបនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ho Xuan Son ។ រីឯ គណៈប្រតិភូរុស្ស៊ីដឹកនាំ ដោយអនុរដ្ឋមន្ត្រីការបទេស Igor Morgulov។ នៅទីនេះភាគីទាំងពីរបានព្រមព្រៀងគ្នា សហការយ៉ាងល្អដើម្បីត្រៀមរៀបចំឲ្យសន្និសីទរំលឹកអនុស្សាវរីយ៍ជាន់ខ្ពស់លើកទី៣ រវាងអាស៊ាននិងរុស្ស៊ី ដែលបានប្រារព្ធនៅរុស្ស៊ី នាឆ្នាំ២០១៦ខាងមុខ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Ho Xuan Son បានឲ្យដឹងថា៖
“នៅសន្និសីទរំលឹកអនុស្សាវរីយ៍ជាន់ខ្ពស់លើកទី៣ រវាងអាស៊ាននិងរុស្ស៊ីនាពេលខាងមុខ រុស្ស៊ីនិងអាស៊ាននឹងចេញសេចក្តីថ្លែងការណ៍រួម សម្រាប់កំណត់ទិសដៅឲ្យការអភិវឌ្ឍន៍ ថែមទៀតទំនាក់ទំនងរវាងរុស្ស៊ីនិងអាស៊ាន។ រុស្ស៊ីក៏មានការផ្តើមគំនិត និងមានបំណងតភ្ជាប់ តំបន់សេដ្ឋកិច្ច រវាងសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ជាមួយវៀតណាម ក៏ដូចជាប្រទេសអាស៊ានផ្សេងទៀត និងប្រទេសនៅទ្វីបអាស៊ីមួយចំនួនផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម