19/06/2016 10:21 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយស្តីពីការផ្គត់ផ្គង់ប្រេងឧស្ម័ន


វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយស្តីពីការផ្គត់ផ្គង់ប្រេងឧស្ម័ន (រូបថតៈ TTXVN)

វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយ ស្តីពីការផ្គត់ផ្គង់​ប្រេង​ឧស្ម័ន។ កិច្ច​ព្រម​ព្រៀង​នេះទទួល​បាន​ក្នុងក្រប​ខ័ណ្ឌ​ នៃវេទិការសេដ្ឋកិច្ច​អន្តរជាតិលើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ​ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្រុង​Saint-Peterburg របស់រុស្ស៊ី រវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Rosneft (រុស្ស៊ី) ជាមួយ​អគ្គក្រុម​ហ៊ុន​ប្រេង​វៀត​ណាម (PV Oil)។ តាមកិច្ចព្រម​ព្រៀងនេះ ពីឥឡូវ​រហូត​ដល់​ឆ្នាំ២០៤០ Rosneft នឹង​ផ្គត់ផ្គង់​ឲ្យវៀត​ណាម​បរិមាណ​ប្រេង​ឡើង​ទៅ៩៦លាន​តោន។ នេះត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង​ធំបំផុតតាំង​ពីមុនមក​ដែល ស្ថិត​ក្នុង​យុទ្ធ​សាស្ត្រ​បើកទូ​លាយ​ដៃគូ​នៅទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក​របស់រុស្ស៊ី។ តាម នាយកប្រតិ​បត្តិរបស់ Rosneft លោក Igor Sechin ថា​កុងត្រាយូរអង្វែងនៃកិច្ចសន្យានេះ នឹង​អនុញ្ញត្តឲ្យ Rosneft មិនត្រឹមតែលើកកំពស់ប្រសិទ្ធិភាព​សេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែម​ទាំងជាកត្តាមួយរួមចំណែកស្ថិរភាពទីផ្សារឥន្ធៈលើពិភពលោក​ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ