13/03/2018 09:38 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច


 វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយសមាជិកអង្គប្រធាន លេខាមជ្ឈឹមគណបក្សកម្មុយនិស្តរុស្ស៊ី ប្រធានគណៈ​កម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាប្លុក  SNG និងចងសម្ព័ន្ធអាស៊ី-អឺរ៉ុប លោក Leonid Ivanovich Kalashnikov ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ តាងនាមរដ្ឋាភិបាលវៀតណាមនិងជាប្រធានអនុគណៈកម្មការ​វៀតណាមចំណុះគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - រុស្ស៊ីស្តីអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេកទេស ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអះអាងថា៖ ជំហានកំណើននាពេលថ្មីៗនេះនៅមិនសម នឹងជាមួយសក្តានុពលនិងបំណងប្រាថ្នានៃភាគីទាំងពីរទេ ដោយហេតុនេះ ភាគីទាំងពីរគប្បីខំប្រឹងប្រែងថែមទៀត បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ រីឯខ្លួនវិញ លោក Leonid Ivanovich Kalashnikov បានឲ្យដឹងថា៖ រុស្ស៊ីមាន​គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរវប្បធម៌អប់រំនិងការជួបប្រាស្រ័យប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ