14/11/2015 10:36 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកទេសយោធា


វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកទេសយោធា

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត​ណាម)  គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី បានដំណើរកិច្ច​ប្រជុំ​លើកទី១៧ ស្ដីពីកិច្ចសហប្រតិបត្តិការយោធា។ នៅទីនេះ ភាគីទាងពីរបានវាយ​តំលៃអំពីលទ្ធផលសហប្រតិបត្តិការបច្ចេកទេសយោធាទ្វេភាគី បន្ទាប់ពីសម័យ​ប្រជុំលើកទី១៦មក។ ភាគីទាំងពីរបានឯកភាពថា៖ នាពេលខាងមុខនេះ ចំណង​ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព រវាងវៀតណាមនិងរុស្ស៊ី ត្រូវបានពង្រឹងនិងពង្រីកជានិច្ចលើគ្រប់វិស័យ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាព រាល់ខ្លឹមសារ​សហប្រតិបត្តិការទ្វេភាគី រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាព ប្រពៃណីរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ