08/04/2015 12:59 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីចុះហត្ថលេខាលើកម្មវិធីសហប្រតិបតិ្តការសុខាភិបាល សំខាន់ៗជាច្រើន


ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីជំនួបចរចាររបស់នាយក រដ្ឋមន្រ្តីទាំង២រូប បានប្រព្រឹត្ត​ទៅពិធីចុះ​ហត្ថលេខា​លើផែនការធ្វើសកម្មភាពអំពីការ អនុវត្តកម្មវិធីសហប្រតិបតិ្តការរវាងស្ថាប័នឃ្លាំមើ​ល​ក្នុង​វិស័យ​ការ​ពារអត្ថប្រយោជន៍ របស់អ្នកប្រើប្រាស់និងសុខុមាលភាពមនុស្សរុស្ស៊ី (Rospotrebnadzor) និងក្រសួង សុខា​ភិបាលវៀត​ណាមក្នុងវិស័យធានាអនាម័យសំរាប់ប្រជាជនក្នុងដំណាក់កាលឆ្នាំ ២០១៥-២០១៧។ ​ថ្លែង​មតិ​នៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានឲ្យដឹងថា៖ បណ្ដា​កម្មវិធី​ដែលត្រូវបានចុះហត្ថលេខានេះ គឺសំដៅបន្តអភិវឌ្ឍន៍ ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការក្នុង​វិស័យ​សុខាភិបាល ក៏ដូចជាស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលរវាងប្រទេសទាំង២។ក្នុងនោះ រុស្ស៊ីនឹង ជួយ​ឧបត្ថម្ភ​វៀតណាមក្នុងការបង្កើនប្រព័ន្ធបន្ទប់ពិសោធន៍ដើម្បីឃ្លាំមើលអាសន្នរោគ ធានាសុវត្ថិភាពចំណី​អាហារ​​ និងបណ្ដុះបណ្ដាលកម្មាភិបាលសុខាភិបាលជា សារវ័ន្តនិងជំនាញ៕ 
 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ