20/09/2019 10:27 GMT+7 Email Print Like 0

វៀតណាមនិងម៉ិកស៊ិកបើកកិច្ចប្រជុំពិគ្រោះយោបល់នយោបាយជាលើកទី ៥

នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងម៉ិកស៊ិក អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក Bui Thanh Son និង អនុរដ្ឋមន្រ្តីការបរទេសម៉ិចស៊ិកលោក Julián Ventura Valero បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៥ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
 

អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក Bui Thanh Son និង អនុរដ្ឋមន្រ្តីការបរទេសម៉ិចស៊ិក
លោក Julián Ventura Valero (រូបថត៖ vnanet.vn)

ទទួលការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក គណប្រតិភូនៃក្រសួងការបរទេសវៀតណាមដឹកនាំដោយ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក Bui Thanh Son បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ិកស៊ិកចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកញ្ញា។

នាថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងម៉ិកស៊ិក អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីការបរទេសម៉ិចស៊ិកលោក Julián Ventura Valero បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៥ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

នៅទីនេះ ភាគិទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពនៅសមុទ្រខាងកើត និងបណ្ដាបញ្ហាតំបន់និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីបានឯកភាពគ្នារួមសហការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យទ្វេភាគី ពិភាក្សាគ្នាអំពីការបង្កើតក្របខ័ណ្ឌសមស្រប សំដៅជំរុញខ្លាំងថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺយន្តការគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពង្រីកប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមនិងម៉ិកស៊ិកជាប្រទេសហត្ថលេខី។ ទន្ទឹមនឹងនេះភាគីទាំងពីររួមសហការរៀបចំបណ្ដាសកម្មភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ឆ្ពោះទៅពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ិកស៊ិក (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៧៥- ឆ្នាំ២០២០) ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ