វៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail
នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រីគឺមានសារៈសំខាន់ដែលប្រព្រឹត្តទៅចំឱកាសនៃការប្រារព្ធខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត (1973 – 2018) ។ ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ព្រមទាំងរឹតបន្តឹងនូវជំនឿទុកចិត្តនយោបាយ រវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤នេះ រដ្ឋសភាវៀតណាមនឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមជាប្រទេសហត្ថលេខី រួមទាំងប្រទេសចំនួន ១០ទៀត ក្នុងនោះមានប្រទេសម៉ាឡេស៊ីផងដែរ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានបំណងចង់ឲ្យ រដ្ឋសភាជាតិម៉ាឡេស៊ីនឹងពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀងនេះ ឲ្យមានសពុលភាពនិងបានអនុវត្តន៍យ៉ាងឆាប់ៗ។ រួមចំណែកជម្រុញពាណិជ្ជកម្មសេរីនិងការចង់សម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់។
ចំណែកឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបានរឹតបន្តឹងឲ្យកាន់តែកក់ក្តៅ ជាពិសេសនៅក្នុងទំនាក់ទំនងការទូត។
ធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងឧបនាយករដ្ឋមន្រ្តី Wan Azizah Wan Ismail បានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលរវាងប្រទេសទាំង ២ លើបណ្តាវេទិការតំបន់និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន បណ្តាសន្និសីទ APEC និង ASEM ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាថា ជាប្រទេស ដែលមានផលប្រយោជន៍ផ្ទាល់នៅក្នុងបញ្ហាសមុទ្រខាងកើត តាមនោះប្រទេសទាំងពីរគួរតែសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានដទៃទៀតដើម្បីសម្របសម្រួលនូវតួនាទីនិងការពង្រឹងសាមគ្គីភាពនិងតួនាទីរបស់អាស៊ាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅសមុទ្រចិនខាងត្បូង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម