04/07/2015 10:49 GMT+7 Email Print Like 0

វៀតណាមនិងម៉ូសំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

គណៈប្រតិភូមន្ត្រីជាន់ខ្ពស់វិទ្យាស្ថានការពារជាតិវៀតណាម​ដឹក​នាំដោយឧត្តមសេនីយ៍ឯក Vo Tien Trung នាយកវិទ្យាស្ថានបានទៅបំពេញ​ទស្សនកិច្ច​នៅសាធារណៈរដ្ឋម៉ូសំប៊ិកចាប់ពីថ្ងៃទី៣០មិថុនាដល់ថ្ងៃទី២កក្កដា។ នេះជាដំណើរទស្សនកិច្ចដើមដំបូងរបស់គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពវៀតណាមគិត​តាំង​ពី​ប្រទេសវៀតណាមបើកស្ថានទូតនៅម៉ូសំប៊ិកនាឆ្នាំ២០០៩។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅទីនេះ គណៈ​ប្រ​តិភូ​បានធ្វើការជាមួយ​អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍ក្រសួងការពារជាតិម៉ូសំប៊ិកលោក Patricio Jose និងថ្នាក់​ដឹក​នាំ​មួយ​ចំនួននៃក្រសួងការពារជាតិម៉ូសំប៊ិក។

ផ្លាស់ប្តូរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ព​ម៉ូសំប៊ិកបានលើក​ច្បាស់ថា ម៉ូសំប៊ិកបាន​វាយតំ​លៃ​ខ្ពស់​​ការជួយឧបត្ថម្ភនិងសហប្រតិបត្តិការដ៏​ថ្លៃថ្លា​របស់កងទ័ពវៀតណាមក្នុងវិស័យស្រាវជ្រាវយុទ្ធសាស្ត្រ​បណ្ដុះ​បណ្ដាល​​កសាង​កំលាំងជាដើម។

ឧត្តមសេនីយ៍ឯក Vo Tien Trung បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួន​ជា​ស្រេចចែករំលែកបទពិសោធន៍របស់​ខ្លួន​​ជាមួយកងទ័ពប្រទេសមិត្តភក្តិប្រពៃណីដែលបានប្រកៀកស្មារជាមួយប្រជាជនវៀតណាមក្នុងការតស៊ូ​រំ​ដោះ​ជាតិ​ឯកភាពប្រទេសជាតិមុននេះនិងបុព្វហេតុកសាងនិងការពារមាតុប្រទេសបច្ចុប្បន្ន៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ