13/03/2015 11:02 GMT+7 Email Print Like 0

វៀតណាមនិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីនិងពហុភាគី

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ីយ៉ាន់ម៉ា នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នៅរដ្ឋធានី Nay Pyi Taw អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអញ្ជើញទៅជួបសម្ដែងការគួរសម​ជាមួយ​ប្រធានាធិបតីម៉ីយ៉ាន់ម៉ាលោក Thein Sein និងជួបចរចារជាមួយអនុប្រធានាធិបតីលោក Nyan Tun។ភាគី ទាំង​បាន​ឯកភាពថា នឹងលាតត្រដាងអនុវត្តយន្តការសហប្រតិបតិ្តការទ្វេភាគីប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះមាន​ការរៀប​ចំ​សម័យប្រជុំរបស់គណៈកម្មាធិការចម្រុះវៀតណាម ម៉ីយ៉ាន់ម៉ាលើកទី៨ ជំរុញកិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងវិនិយោគ បង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាននិងហួស៥០០លានដុល្លា
អាមេរិក​ក្នុងឆ្នាំនេះ។ទន្ទឹមនឹងនោះ ភាគីទាំង២បន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងវិស័យសន្តិសុខយោធា និង​បើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យមាន សក្ដានុភាពផ្សេងៗ។


 
ថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ីយ៉ាន់ម៉ាបានយល់ព្រមថា នឹងពិនិត្យមើលការផ្ដល់អាជ្ញាប័ណ្ណសំរាប់ធនាគារវិនិយោគ​និង​អភិវឌ្ឍន៍​វៀតណាមបើកសាខានៅម៉ីយ៉ាន់ម៉ាបង្កលក្ខណៈងាយស្រួលសំរាប់សម្ព័ន្ធក្រុមហ៊ុន​ប្រេង​ឧស្ម័ន​វៀត​ណាម​ បើកទូលាយសកម្មភាពស្ទង់រកប្រេងឧស្ម័ននៅម៉ីយ៉ាន់ម៉ា ជួយឧបត្ថម្ភសកម្មភាព​ សាជីវកម្មរបស់​សម្ព័ន្ធ​ក្រុម​ហ៊ុន Viettel ជាមួយក្រុមហ៊ុន Yantanarporn Teleport។ ថ្នាក់ដឹកនាំកំពូលម៉ីយ៉ាន់ម៉ា ក៏បានស្នើរ​ឲ្យប្រទេស​ទាំង​២បង្កើនកិច្ចសហប្រតិបតិ្តការ លើវិស័យផលិតកម្មនិងផ្សព្វផ្សាយអង្ករ កៅស៊ូ ចិញ្ចឹមជល​ផល​ផង​ដែរ​៕​ 

 
តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ