17/08/2015 09:43 GMT+7 Email Print Like 0

វៀតណាមនិងម៉ិចស៊ិកូជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍


វៀតណាមនិងម៉ិចស៊ិកូជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍

ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ច​នៅម៉ិចស៊ិកូ ចាប់ពីថ្ងៃទី១៣​ដល់ថ្ងៃទី​១៥ខែសីហាឆ្នាំ២០១៥ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍វៀត​ណាម លោក Hoang Tuan Anh បានមាន​ជំនួប​ធ្វើការ​ជាមួយ​ក្រសួង​ទេស​ចរណ៍ ក្រុម​ប្រឹក្សា​វប្បធម៌ និង​សិល្បៈ​ជាតិម៉ិចស៊ិកូ និងក្រសួង​ការ​បរទេស ដើម្បី​ជំរុញ​ទំនាក់​ទំនង​សហ​ប្រតិ​​បត្តិ​ការ​ទ្វេភាគី​លើវិស័យវប្បធម៌ និងទេសចរណ៍។ នៅក្នុងជំនួបធ្វើការ​ជាមួយអនុរដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​​ម៉ិច​ស៊ិកូ Carlos Joaquin Gonzalez រដ្ឋ​មន្ត្រី Hoang Tuan Anhបាន​ស្នើ​អោយ​ភាគី​ទាំង​ពីរ​រួម​គ្នា​តាក់​តែង​​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិប​ត្តិការ ដំណាក់​កាល ២០១៥-២០២០ ស្នើម៉ិច​ស៊ិកូ ផ្តល់​អាហា​រូបករណ៍ បណ្ដុះ​បណ្ដា​លភាសា​អេស្ប៉ាញ់ …លៗ

នៅក្នុង​ជំនួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី Hoang Tuan Anh រដ្ឋមន្ត្រីការបរទេសម៉ិច​ស៊ិកូ Jose Antonio Meade Kuribrena បាន​សម្ដែង​គោលបំណង​រឹតបន្តឹង​ទំនាក់​ទំនង​មិត្ត​ភាព និងកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី នា​ពេល​ខាង​មុខ​នេះ​ដែរ​៕​

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ