31/05/2015 09:51 GMT+7 Email Print Like 0

វៀតណាមនិងម៉ិកស៊ីកសុទិដ្ឋិនិយមអំពីយថាទស្សនសហប្រតិបតិ្តការទ្វេភាគី


ឯកអគ្គរដ្ឋទូត Le Linh Lan ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖TTXVN)

ឆ្លើយសម្ភាសន៍​សារព័ត៌មាន​ក្នុងឱកាសរំលឹក​ខួបអនុស្សាវរីយ៍​លើក​ទី៤០នៃទិវា​បង្កើត​ទំនាក់ទំនង​ការទូត​វៀត​ណាម​-ម៉ិក​ស៊ិក (ថ្ងៃទី១៩ខែឧសភា) ឯក​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅម៉ិក​ស៊ិក លោកស្រី Le Linh Lan បាន​សង្កត់​ធ្ងន់​ថា វៀតណាមនិងម៉ិកស៊ិក​មានសុទិដ្ឋិនិយម អំពីយថាទស្សន​សហប្រតិបតិ្ត​ការទ្វេ​ភាគី ដោយ​ឈរ​លើមូ​លដ្ឋាន​ទំនាក់ទំនងមិត្តភាព​ជាប្រពៃណី មនោសញ្ចេត​នា​ដ៏ជ្រាល ជ្រៅរ​វាង​ប្រជាជន​និង​រដ្ឋាភិបាល នៃ​ប្រ​ទេស​​ទាំង២។ តាមលោកស្រី ឯកអគ្គរដ្ឋទូតថា ដើម្បីជំរុញកិច្ចសហ​ប្រតិបតិ្តការ និងឆ្លៀតប្រើប្រាស់​ប្រកប​ដោយ​​ប្រសិទ្ធភាព​ថែម​ទៀត នូវឧត្តមភាព​និងសក្ដានុភាព​នៃប្រទេសនិមួយ​ៗ ភាគី​ទាំង២ គប្បីជំរុញ​ខ្លាំង​ការ​អនុវត្ត​វិធាន​ការ​មួយ​ចំនួន​តាមទិស​៣គឺ៖ បង្កើន​ការផ្លាស់​ប្ដូរ គណៈ​ប្រតិភូគ្រប់​ជាន់ថ្នាក់ ជំរុញ​ខ្លាំងកា​រកសាង​និង​សុក្រិត​យន្តការ​សហប្រតិបតិ្ត ការទ្វេភាគី​នានា បង្កើនការ​ផ្គត់ផ្គង់​និងផ្លាស់ប្ដូរ​ព័ត៌មាន អំពីគោល​នយោបាយ បរិយា​កាស​និង​ឱកាសធ្វើអាជីវ​កម្ម ជំរុញ​ការផ្សាភ្ជាប់អង្គ​ភាពអា​ជីវកម្ម។ ស្ថានប័ន តំណាង​របស់​ប្រទេសទាំង២នៅម៉ិកស៊ិ​ក​និងវៀតណាមគប្បី​ជំរុញខ្លាំងតួនាទី​ជាស្ពាន​តភ្ជាប់ ផ្គត់ផ្គង់​ព័ត៌មាន​អំពីឧ​ត្តមភាព សមត្ថ​ភាព​ផលិត​កម្ម​និងនាំចេញ វប្បធម៌​និងទម្លាប់​ធ្វើអាជីវកម្ម និងប្រើប្រាស់របស់ទីផ្សារ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ