25/08/2017 10:40 GMT+7 Email Print Like 0

វៀតណាមនិងមីយ៉ាន់ម៉ាបង្កើតទំនាក់ទំនងថៃគូសហប្រតិបតិ្តការលើគ្រប់វិស័យ


 កម្មាភិបាលនិងតំណាងជនវៀតណាមនៅមីយ៉ាន់ម៉ាទទួលស្វាគមន៍អគ្គលេខាបក្សលោក Nguyen Phu Trong
​នៅព្រលានយន្តហោះអន្តរជាតិ Nay Pyi Taw (រូបថត៖TTXVN)

នារសៀលថ្ងៃទី២៤ ខែសីហា  ឆ្នាំ​២០១៧ ពិធីទទួល​បដិសណ្ឋាកិច្ចអគ្គលេខាបក្សកុម្មុ​យនីស្តវៀ​តណាម លោក Nguyen Phu Trong បានប្រព្រឹត្តទៅនៅរដ្ឋធា​នី Nay Pyi Taw របស់មីយ៉ា​ន់ម៉ា ក្រោមអធិបតីភាព​របស់​ប្រធានាធិបតី​ប្រទេស​ម្ចាស់​ផ្ទះលោក Htin Kyaw។ បន្ទាប់នោះ អគ្គ​លេខាបក្សលោក Nguy​en Phu Trong និង​ប្រធានាធិបតី លោក Htin Kyaw បានដំណើរការកិច្ច​ចរចា​។ បញ្ចប់កិច្ចចរចារនេះ​ ថ្នាក់ដឹក​នាំទាំង២រូបបាន​អញ្ជើញ​​ជាសហអធិបតី​សន្និសីទកាសែ​ត​ ដោយប្រកាសលទ្ធផលធ្វើការរវាងភាគីទាំ​ង២​។ តាមនោះ ថ្នាក់ដឹ់កនាំ​នៃប្រទេសទាំង២ឯកភាពប​ង្កើតទំនាក់​ទំនង​ដៃគូសហប្រតិបតិ្តការ​លើគ្រប់​វិស័យរវា​ងវៀត​ណាមនិ​ង​មីយ៉ាន់​ម៉ា។ ភាគីទាំង២ក៏ចែករំលែ​កព័ត៌មាននិងទស្សនៈជាច្រើនស្ដីពី​បញ្ហានានា​របស់អាស៊ាន តំបន់និង​អន្តរជាតិ​។ ប្រធានាធិបតីលោក Htin Kyaw ស​ង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចថ្នាក់រ​ដ្ឋរប​ស់អគ្គលេខាបក្សលោក Nguyen Phu Trong លើកនេះបានបើកចេញទំព័​រថ្មីក្នុ​ងទំនាក់ទំនងរ ​វាងប្រទេសទាំង២ ហើយអះអាងថា មីយ៉ាន់ម៉ាគោ​រពទំនាក់ទំនង ជាមួយប្រទេសអាស៊ាននានាដែលក្នុង​នោះមានវៀតណាមផង។ 
 
ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស​លោក Nguyen Phu Trong និងប្រធានាធិប​តីលោក Htin Kyaw បានអញ្ជើញ​ធ្វើកសិណសាក្សី​ពិធីចុះហត្ថលេខាលើ​ឯកសារសហប្រតិបតិ្តការ​ចំនួន​៤រវាងវៀតណាម​និងមីយ៉ាន់ម៉ា លើវិស័យ​ពាណិជ្ជកម្ម​ វប្បធម៌​ គយនិ​ងអប់រំ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ