21/04/2018 11:25 GMT+7 Email Print Like 0

វៀតណាមនិងមីយ៉ាន់ម៉ាចេញសេចក្តីថ្លែងការណ៍រួម


 ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ទីប្រឹក្សារដ្ឋសាធារដ្ឋសហភាពមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម

ក្នុងឱកាសនៃដំណើរទស្សន​កិច្ចជាផ្លូវការនៅវៀ​តណាមរបស់ទីប្រឹ​ក្សារដ្ឋសាធារដ្ឋ សហភាពមីយ៉ាន់​ម៉ា លោកស្រី Aung San​ Suu Kyi ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែ​មេសាឆ្នាំ២០១៨ តាមការអញ្ជើញរបស់នាយករដ្ឋម​ន្ត្រីរដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក Nguyen Xuan Phuc នោះ ភាគីទាំង​ពីរ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​។

សេចក្តី​ថ្លែងការណ៍នេះបានលើកច្បាស់ថា នា​យករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguy​en Xuan Phuc និងទីប្រឹក្សា​រដ្ឋ Aung San Suu Kyi បានសម្តែងនូវកា​រពេញចិត្ត​ចំពោះការ វិវឌ្ឍន៍​យ៉ាងសកម្មក្នុង​ទំនាក់ទំនង​សហប្រតិបត្តិកា​រទ្វេភាគី​នាពេលក​ន្លងទៅ ជាពិសេសគឺការ​លើកកម្ពស់​ទំនាក់ទំនង​ឡើងកម្រិត​ដៃគូសហប្រតិបត្តិការ​លើគ្រប់​វិស័យ​ នាខែសីហាឆ្នាំ២០១៧កន្ល​ងទៅ។ ភាគីទាំងពីរបានជម្រុញកិច្ចសហ​ប្រតិបត្តិការលើគ្រប់​វស័យ រួម​ទាំង​ពាណិជ្ជកម្ម​ វិនិយោគ​ វប្បធម៌ សង្គមនិង​អប់​រំ​។
 
ភាគីទាំងពីរបានសង្កត់ធ្ង​ន់លើការផ្លាស់ប្តូរគណៈប្រតិភូគ្រ​ប់ជាន់ថ្នាក់តាមរ​យៈ កាណាល់​បក្ស រដ្ឋាភិបាល រដ្ឋ​សភានិ​ងជួ​បប្រាស្រ័យប្រជាជន ដែលនឹ​ងរួមចំណែកបង្កើនចំណងសាមគ្គី​ភាព និង​កិច្ច​សហប្រតិ​បត្តិការ រវាង​ប្រទេស​ទាំង​ពីរ។ ភាគីទាំងពីរបាន​ទទួលស្គាល់នូវការអភិវឌ្ឍយ៉ាងខ្លាំង​ក្លានៃទំនាក់ទំន​ង សហប្រតិបត្តិ​ការសេដ្ឋកិច្ច​រវាងប្រទេស​ទាំង​ពីរ ដោ​យទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២​០១៧ទទួ​លបា​នជិត​៨៣០លាន​ដុល្លាអា​មេរិក​ កើន៥​១% បើប្រៀបនឹងឆ្នាំ២០១៦។ ​ភាគីទាំង​ពីរបាន​សន្យា បង្កើន​កិច្ច​សហប្រតិ​បត្តិការ​និងស្វែង​រកវិធាន​ការថ្មីសំ​ដៅសម្រេច​បានឆាប់ៗ​ គោលដៅទទួលបានទំហំពាណិជ្ជកម្ម​ទ្វេភាគីឡើងដល់១ពាន់​លានដុល្លាអា​មេរិក​។ ភាគីទាំងពីរបានសង្កត់​ធ្ងន់នូវ​សារៈសំខាន់របស់គោលន​យោបាយ​ពាណិជ្ជកម្ម វិនិយោគ ដែលបង្កលក្ខណៈ​ងាយស្រួលសម្រាប់​វិនិយោគិ​នបរទេស រួមទាំងវិនិយោគិន ​មីយ៉ាន់ម៉ានិងវៀតណាមផង​ដែរ​។
 
ភាគីទាំងពីរបានវា​យតម្លៃខ្ពស់ ចំពោះការបោះ​ជំហានវិជ្ជមាន​ក្នុងកិច្ច​សហប្រតិបត្តិ​ការលើ​វិស័យ​ការពារ​ជាតិនិងសន្តិ​សុខ ព្រមទាំ​ងអះអាង បន្តអនុវត្តប្រកបដោយជោគ​ជ័យ រាល់កិច្ចព្រម​ព្រៀងដែល​ទទួលបា​នក្នុង​ក្របខ័ណ្ឌ​នៃទាំងទ្វេភាគី​និងពហុភាគី។
 
ភាគីទាំងពីរបានអះអាងថា បន្ត​រឹតបន្តឹងកិច្ចសហប្រតិបត្តិការ​នៅបណ្តាយន្ត​ការសហប្រតិបត្តិ​ការតំបន់​ក្នុងមហា​អនុតំបន់ទន្លេមេគង្គ រួមទាំងកិ​ច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មេគង្គ-កូរ៉េខាងត្បូងជា​ដើម​។ ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរសន្យារឹតបន្តឹងកិ​ច្ចសហប្រតិបត្តិកា​រ សំដៅកសាង​ប្រកបដោយ​ជោគជ័យ​សហគមន៍​អាស៊ាន ដែល​មានតួនាទីជាមជ្ឈមណ្ឌលក្នុ​ងរចនាសម្ព័ន្ធសន្តិសុខតំ​បន់។​ ​​ភាគី​ទាំងពីរក៏បាន​អះអាង​សារៈសំខាន់​នៃការរក្សាសន្តិភាព ​ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាស​ចរណ៍​ក្នុងតំបន់​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ