15/02/2020 13:03 GMT+7 Email Print Like 0

វៀតណាមនិងព្រុយណេជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាននិងប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​


 លោកនាយឧត្តមសេនីយ៍  To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Awang Halbi bin Mohd Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិទី២របស់ប្រ៊ុយណេ អញ្ជើញថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ TTXVN)
 

តាមការ​អញ្ជើញរបស់លោកឧត្តមសេនីយ៍ត្រី Awang Halbi bin Mohd Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិទី២ និងជា​ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រ៊ុយណេ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរ បាលវៀត​ណាម​ដឹក​នាំ​ដោយ​​លោកនាយឧត្តមសេនីយ៍  To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកចិ្ច​ការងារនៅ ប្រ៊ុយណេ ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ខែកុម្ភៈ។

ក្នុង​ជំនួបពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថាក្នុងរយៈពេលកន្លងមក កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​រវាង​វៀត​ណាមនិងប្រ៊ុយណេ ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ទន្ទឹមគ្នានេះ កិច្ចសហប្រតិបត្តិ​ការ​រវាង​ក្រសួងនគរបាលវៀតណាមនិងស្ថាប័នប្រតិបត្តិច្បាប់របស់ប្រទេសប៊្រុយណេ ត្រូវបាន​អនុវត្ត​យ៉ាង​ពេញលេញនៅ​គ្រប់ជាន់ថ្នាក់ រួមទាំងយន្តការទ្វេភាគីនិងពហុភាគី ជាពិសេសគឺក្របខ័ណ្ឌនៃអាស៊ាន និងវេទិកាតំបន់​និងអន្តរជាតិស្តីពីការបង្ការនិងប្រឆាំងនឹងឧក្រិដ្ឋកម្មផងដែរ។
 
រដ្ឋមន្រ្តី​ទាំងពីររូបបានឯកភាពថានាពេលខាងមុខ ភាគីទាំងពីរ​គប្បី​បន្ត​បង្កើន​កិច្ច​សហប្រតិ​បត្តិកា​រគ្រ​ប់ជ្រុង​ជ្រោយ ដើម្បីរួមចំណែក​ក្នុងការធ្វើឲ្យ​កាន់តែស៊ីជម្រៅនូ​វទំនាក់​ទំនងភាព​ជាដៃគូ​គ្រប់​ជ្រុង​ជ្រោយ​រវាង​វៀត​ណាម​និ​ងប្រ៊ុយណេ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិ​បត្តិការទ្វេភាគីនិ​ង​ពហុភាគី៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ