05/09/2016 10:59 GMT+7 Email Print Like 0

វៀតណាមនិងប្រ៊ុយណេ សឹង្ហបុរី ជំរុញការអនុវត្តន៍កិច្ចព្រមព្រៀង

លោកប្រធាន​រដ្ឋ​ ត្រឹន​ដាយក្វាង​ បាន​បញ្ចប់​ដំណើរទស្សនកិច្ច​ជាផ្លូវរដ្ឋនៅ​ប្រទេស​ប្រ៊ុយណេ​និង​ប្រទេសសឹង្ហបុរី​ប្រកបដោយជោគជ័យ (ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ៣០ ខែសីហា)។ ទស្សនកិច្ច​លើកនេះ​បាន​ពង្រឹងនិង​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេសវៀតណាមនិង​ប្រទេស​ទាំង​ពីរ​នេះ​ថែម​ទៀត​ នេះគឺជា​ឱកាស​ ដើម្បីវៀតណាម​និង​ប្រទេសទាំងពីរនោះ​ជំរុញការអនុវត្តន៍បណ្តា​កិច្ច​ព្រមព្រៀង​លើគ្រប់វិស័យ។

ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ លោកប្រធានរដ្ឋ​ ត្រឹន​ដាយក្វាង ​បាន​ជួប​សវនាការ​ជាមួយព្រះ​មហាក្សត្រនៃព្រះ​រាជាណាចក្រប៊្រុយណេ Haji Hassanal Bolkiah Mu’izzaddin Waddaulah​ និង​លោកប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam លោក​នាយក​រដ្ឋ​មន្ត្រី​សឹង្ហបុរី​ Lee Hsien Long និង​អញ្ជើញចូលរួម​ក្នុង​បណ្តា​ព្រឹត្តការណ៍សំ ខាន់ៗ​មួយ​ចំនួនទៀត។


ព្រះមហក្សត្រ Brunei Haji Hassanal Bolkiah Mu’izzaddin Waddaulah អញ្ជើញជាព្រះអធិបតីភាព
ក្នុងពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋ ត្រឹនដាយក្វាង នៅព្រះរាជវាំង Istana Nurul Iman។
រូបថត ៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ព្រះមហាក្សត្រ Haji Hassanal Bolkiah Mu’izzaddin Waddaulah បានធ្វើព្រះរាជសវនាការជាមួួយ
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង នៅព្រះរាជវាំង Istana Nurul Iman។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះអនុស្សារណៈស្តីពីបង្កើនកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងវេទិការសហគ្រាសវៀតណាម - ប្រ៊ុយណេ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញមកទស្សនាក្រុមហ៊ុនកំឡាយទៅជាតិទឹកប្រ៊ុយណេ-LNG។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំ​នៃ​ប្រទសប្រ៊ុយណេនិងសឹង្ហបុរី​ក៏បានវាយតំលៃ​ខ្ពស់​ចំពោះទស្សនកិច្ច​នេះដែលជា​ “តម្រុយ​ ​ប្រវត្តិសាស្ត្រ​”​និង​ចាត់​ទុក​នេះគឺជា​ឱកាស​ល្អ​សំរាប់ភាគីទាំងពីរ​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ។ ហេតុនេះ ក្នុងឱកាស់នេះ ថ្នាក់ដឹកនាំនៃប្រទេសវៀតណាមនិង​ប្រទេស​ប្រ៊ុយណេ ក៏ដូចជា​ប្រទេសសឹង្ហបុរី​បញ្ជាក់​ពីបំណង​ប្រាថ្នា​នូវការបង្កើនកិច្ចសហប្រតិបត្តិការ​លើបណ្តាវិស័យ៖ វិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ ជួប​ប្រាស្រ័យ​ប្រជាជន ក្នុងនោះ​​ជំរុញ​យ៉ាង​សកម្ម​បណ្តា​កិច្ច​ព្រមព្រៀង​ ដែល​ភាគីពាក់ព័ន្ធបាន​ចុះ​ហត្ថលេខាហើយ ជាពិសេសគឺ​វិស័យសេដ្ឋកិច្ច វិស័យការពារជាតិ វិស័យប្រេងឧស្ម័ន វិស័យ​កសិកម្ម…

អំពីបញ្ហា​សមុទ្រ​ខាងកើត ថ្នាក់ដឹកនាំ​នៃបណ្តា​ប្រទេស​បាន​បញ្ជាក់​តួនាទីសំខាន់​សំរាប់ការ​រក្សា​សន្តិភាព​​ និង​ស្ថេរភាព​ក្នុងតំបន់ សេរីភាព​លើ​ផ្លូវ​ដែន​សមុទ្រនិងអាកាសចរណ៍​នៅ​សមុទ្រ​ខាងកើត សង្កត់ធ្ងន់​តួនាទីសំខាន់​ក្នុងការ​ដោះ​ស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី  ប្រទេស​សឹង្ហបុរីគាំទ្រ​គោលជំហរ​របស់​ប្រទេសវៀតណាម​ចំពោះ​បញ្ហា​សមុទ្រ​ខាងកើត ក្នុងនោះ​រួមមាន​ការ​គោរព​​ដំណើរការ​ច្បាប់និង​ការទូត​ប្រកបដោយពេញលេញ ក្នុងនោះ​មាន​អនុសញ្ញា​របស់អង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រឆ្នាំ១៩៨២ (UNCLOS) ​ការទាមទារ​ដ៏​ចាំបាច់​​គឺ​គោរព​យ៉ាង​ពេញលេញ​និង​ប្រសិទ្ធភាព​​សេចក្តីប្រកាស​ពី​ការ​ប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រ​ខាង​កើត (DOC) និង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ ដើម្បីឆ្ពោះទៅកាន់​ការកសាង​ក្រម​សិលធម៌​ប្រព្រឹត្ត​​មួយ​របស់​ភាគីនានានៅ​សមុទ្រ​ខាងកើត(COC)។


នាព្រឹកថ្ងៃទី ២៩ ខែសីហា ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋ ត្រឹនដាយក្វាង មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ
នៅប្រទេសសឹង្ហបុរី ដែលបានរៀបចំយ៉ាងមហោឡារិកនៅវិមានប្រធានាធិបតី (Istana)។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី  Lee Hsien Loong ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី Teo Chee Hean។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រីសឹង្ហបុរី  Goh Chok Tong ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាងថ្លែងសន្ទរកថាក្នុងកិច្ចសន្ទនាសឹង្ហបុរី ៣៨ (Singapore Lecture 38)។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ជាពិសេស ក្នុង​ដំណើរទស្សនកិច្ច​លើកនេះ លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយ​ក្វាង បាន​ថ្លែង​សន្ទរកថា​សំខាន់​ក្នុង​​កិច្ច​សន្ទនាសឹង្ហបុរី ៣៨ (Singapore Lecture 38)  ដែលរៀបចំដោយ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍។ នេះ​គឺជា​វេទិការមួយ​មាន​កិត្យានុភាព​ ដើម្បី​អ្នក​នយោបាយ​ដ៏​ល្បីឈ្មោះ​លើពិភពលោក​​ថ្លែង​សន្ទរកាថា​ចំពោះ​មុន​សាធារណ​មតិ​សឹង្ហបុរី​អំពី​បណ្តា​បញ្ហា​ ដែលកើតឡើងនាសព្វថ្ងៃនេះ។ អញ្ជើញចូលរួម​ក្នុង​វេទិការនេះ​​មាន​ឧត្តមរដ្ឋមន្ត្រី​ក្នុង​គណៈកម្មាការរដ្ឋមន្ត្រី អ្នកស្រាវជ្រាវ​និង​បណ្តា​អ្នក​រៀបចំ​គោលនយោបាយ​របស់​ប្រទេស​សឹង្ហបុរី។

ក្នុងសន្ទរកថា​របស់លោក​ប្រធានរដ្ឋ​ ត្រឹន​ដាយក្វាង​បាន​ផ្តាំផ្ញើសារ​អំពី​ការ​ប្រមូល​លើការ​អភិវឌ្ឍន៍​យ៉ាង​ចិរភាព​និង​បរិស្ថាន​​បំរើការអភិវឌ្ឍជា​ចិរភាព​ក្នុង​ស្ថានភាព​​អន្តរជាតិ​និង​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​កំពុង​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​និង​ស្មុគស្មាញ ជៈឥទ្ធពល​លើគ្រប់វិស័យនិង​គ្រប់​ទិស​ដល់​បរិស្ថាន​សន្តិសុខនិងការអភិវឌ្ឍន៍​ក្នុង​តំបន់។ ក្នុង​សន្ទរកថានេះ​ក៏សង្កត់ធ្ងន់​តម្រូវការ​សហប្រតិបត្តិការ​ក្នុងតំបន់ តភ្ជាប់​វិស័យសេដ្ឋកិច្ច​របស់​បណ្តាសមាជិក ជាពិសេសគឺការជំរុញ​កិច្ចសហប្រតិបត្តិការ​រវាងវៀតណាមនិង​សឹង្ហបុរី./.


អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ