19/11/2014 14:30 GMT+7 Email Print Like 0

វៀតណាមនិងប្រេស៊ីលបំបែកឯកទគ្គកម្មក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម


គ្រឿងបន្លាស់ទូរសព្ទជាមុខទំនិញស្នូលរបស់វៀតណាមនាំចេញទៅប្រេស៊ីល (រូបថត៖TTXVN)

តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងប្រេស៊ីល គិតមកដល់ដំណាច់ខែតុលាឆ្នាំ២០១៤នេះទទួលបាន២,៥ពាន់លានដុល្លារអេមេរិក លើសតំលៃនាំចេញនាឆ្នាំ២០១៣។ តាម​ការ​ធ្វើ​ស្ថិតិ​របស់ក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មបរទេសប្រេស៊ីល ការផ្លាស់ប្ដូរ​ពាណិជ្ជក​ម្ម​រវាងប្រទេសទាំង២ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៤ បានកើន៣៦%ប្រៀប​ធៀប​នឹង​រយៈពេលដូចគ្នានាឆ្នាំទៅមិញ​ដោយមានការនាំចេញ​ហួស​កម្រិត​របស់​វៀត​ណាម​។​ វៀត​ណាម​បាននាំចេញទៅ​ខឿនសេដ្ឋកិច្ចធំបំផុតតំបន់​អាមេរិក​ឡាតាំង​នេះ​បរិមាណ​ទំនិញ​មាន​តំលៃ​ចំនួន១,៣ ពាន់លានដុល្លារអាមេរិកនិងនាំចូលបរិមាណទំនិញមានតំលៃចំនួន១,២៦ពាន់លានដុល្លារអាមេរិក។បណ្ដាមុខទំនិញដែលវៀតណាមនាំចេញទៅប្រេស៊ីល គឺទូរស័ព្ទ​ និង​គ្រឿ​ង​បនាស់ ស្បែកជើង ត្រីក្លាសេ សរសៃសិប្បនិមិត្តនិងផលិតផលអេឡិចត្រូ​និក​។​ រីឯ​ផលិតផល​ដែលវៀតណាមនាំចូលពីប្រេស៊ីលគឺ គ្រាប់ពោត សណ្ដែកសៀងកប្បាស វត្ថុធាតុ​ដើម​ស្បែងជើង ថ្នាំជក់ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ