20/11/2015 09:40 GMT+7 Email Print Like 0

វៀតណាមនិងប្រទេសអាស៊ាននានាបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តសមភាពភេទក្នុងពលកម្ម​និងការងារធ្វើ


វៀតណាមនិងប្រទេសអាស៊ាននានាបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តសមភាពភេទក្នុងពលកម្មនិងការងារធ្វើ

ក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី១៩និង២០ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ បាន​ប្រព្រឹត្តទៅសិក្ខាសាលា​ដំបន់ស្ដីពី​ការរួម​ផ្សំភេទ​ក្នុង​គោលន​យោបាយ និង​ច្បាប់ពលករ​ឆ្ពោះទៅការ​ងារធ្វើ​និរន្តរភាព​ ដោយមាន​ការចូលរួម​របស់​ដំណាង​​អង្គការអន្តរជាតិ​និងប្រទេសអាស៊ាន​មួយចំនួន។ សិក្ខាសាលាត្រូវបាន​រៀបចំសំដៅចែករំលែក​ព័ត៌មាន ស្ដីពីការរួមផ្សំភេទ​ក្នុងគោល​នយោបាយពលកម្ម ពិសេសគឺទាក់ទិនដល់ការងារ​ធ្វើនិរន្តរភាព ស្ថាន​ភាព​អនុម័ត​លើ​អនុសញ្ញា នៃអង្គការពលករអន្តរជាតិ (ILO) ស្ដីពីសមភាពភេទ​និងអនុវត្ត​សំណើរនៃ​អនុសញ្ញា​នៃអង្គការ​សហប្រជាជាតិ ស្ដីពីលុបបំបាត់រូបភាពប្រកាន់ប្រព្រឹត្តប្រឆាំង​ នឹងនារី (អនុសញ្ញា CEDAW)។

​នៅសិក្ខាសាលា លោកស្រី Mega Irena ប្រធានគណៈកម្មការ​ផល​ប្រយោជន៍​សង្គមនារី​ពលករ និងពលករ​អន្តោប្រវេសន៍​លេខាធិការ​ដ្ឋានអាស៊ាន​ថា នៅដំបន់ បណ្ដាប្រទេសអាស៊ានបានអនុម័តលើអនុសញ្ញា CEDAW ក៏ដូច​ជាអនុសញ្ញាជាច្រើន​របស់ ILO ដែលទាក់ទិនដល់សមភាពភេទ ទន្ទឹមនឹង​នោះអនុវត្ត​សកម្មភាព​ជាច្រើនដើ​ម្បីនាំ​ខ្លឹមសារនេះចូលក្នុងជីវភាពរស់នៅ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ