27/03/2015 14:20 GMT+7 Email Print Like 0

វៀតណាមនិងប្រទេសជាសមាជិកអាស៊ាននានាអំពាវនាវឲ្យការពារកុមារក្នុងជំលោះ​យោធា

នាថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥ នៅទីស្ដីការរបស់អ.ស.បនៅទីក្រុងញូវយ៉ក​អាមេរិក ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប បានរៀបចំការ​ពិភាក្សាបើកអំពីប្រធានបទ “កុមារ​ក្នុង​ជំលោះយោធា” និង​អំពា​វនាវ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​មាន​​វិធាន​ការចំបាច់នានា ដើម្បីទប់​ស្កាត់ស្ថានភាពដែលកុមារ ត្រូវបង្ខំចូលរួមក្នុងជំលោះយោធា និង​ការពារ​អត្ថ​​ប្រយោជន៍ របស់​កុមារពីការជះឥទ្ធិពលដ៏​អសកម្មដោយជំលោះ​ទាំងនេះ។ គណៈ​ប្រតិភូ​តំណាង​អចិន្ត្រៃយ៍​ របស់វៀតណាមប្រចាំនៅអ.ស.ប បានចូលរួមព្រឹត្តិការណ៍​នេះដែរ។
 


នារីនិងកុមារនីហ្សេរីយ៉ានៅក្នុងជំរុំភាសខ្លួន១នៅប្រទេសនេះ (រូបថត៖AFP/TTXVN)

តាង​នាមឲ្យសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ ឯកអគ្គ​រដ្ឋទូត Nguyen Phuong​ Nga ប្រ​ធាន​គណៈ​ប្រតិភូ​តំណាង​អចិន្ត្រៃយ៍ របស់វៀតណាម​ប្រចាំ នៅអ.ស.បបាន​ថ្លែងមតិនៅទីនេះ។ លោក​ស្រី Nguyen Phuong Nga បាន​វាយតំលៃខ្ពស់​ចំពោះការ​ខំប្រឹងប្រែងរបស់ ប្រទេសទាក់​ទិននានា និង​បណ្ដាស្ថាប័ន​នៃអ.ស.ប ក្នុង​កិច្ច​គាំ​ពារ​កុមារក្នុងជំលោះ យោធាតាមរយៈបណ្ដាគោលនយោបាយ ផែន​ការធ្វើស​កម្ម​ភាព​ដ៏​ជាក់​ស្ដែង​ជា​ដើម។ ទន្ទឹមនឹង​នោះ លោក​ស្រី​ក៏បានសំដែងការ​ព្រួយ​បារម្ភ ដ៏ជ្រាលជ្រៅអំពីស្ថានភាព អំពើ ហឹង្សា​ទៅ​លើ​កុមារ​ក្នុង​ជំលោះកាន់​តែ​កើន​ឡើង ពី១ថ្ងៃទៅ១ថ្ងៃ​ផងដែរ។​ តាងនាមប្រទេស​ជាសមាជិកអាស៊ាន​ទាំងឡាយ លោក​ស្រីឯកអគ្គរដ្ឋ​ទូត ​Nguyen Phuong Nga អំពាវនាវឲ្យអ.ស.ប បណ្ដាអង្គការអន្តរជាតិ និង​តំបន់​​ក៏ដូច​ជាភាគី​ទាក់​ទិននានា បង្កើន​ការ​ខំប្រឹងប្រែងដើម្បី​គាំពារកុមារ នៅទីកន្លែងមាន​ជំលោះនានា។ លោកស្រី បាន​ជូន​ដំណឹង​អំពីការខំប្រឹងប្រែង របស់បណ្ដា​ប្រទេសអាស៊ានក្នុងការងារ​គាំពារកុមារ​ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ