01/09/2016 10:11 GMT+7 Email Print Like 0

វៀតណាមនិងប៊្រុយណេសឹង្ហបុរីនឹងសកម្មជម្រុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលទទួលបានលើគ្រប់វិស័យ


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Hong Nam

វៀតណាមនិងប៊្រុយណេសឹង្ហបុរីនឹងសកម្មជម្រុញការអនុវត្តរាល់កិច្ចព្រមព្រៀង ដែលទទួលបានលើគ្រប់វិស័យ។​នេះ​ជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Hong Nam ក្នុងការឆ្លើយសំភាសន៍សារព័ត៌មាន​ស្តីពីលទ្ធផលលេចធ្លោក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប៊្រុយណេដារូសាឡឹមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០១៦ និងសាធារណរដ្ឋសឹង្ហបុរីចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា។​ លោក Vu Hong Nam បានលើកច្បាស់​ថា ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងប៊្រុយណេនិងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី​កំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ​ទន្ទឹមជាមួយគ្នានោះ ដំណើរទស្សនកិច្ចនេះក៏បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលសភាពការនៅសមុទ្រខាងកើតកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ ជៈឥទ្ធិពល​ទៅលើសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់។ តាមនោះដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ នឹង​រួមចំណែកបង្កើនទំនាក់ទំនងជិតស្និទ្ធនិងអះអាងនូវគោលនយោបាយរបស់វៀតណាមចំពោះប្រទេសភូមិ​ផង​របងជាមួយ មិត្តភក្តិប្រពៃណី ជម្រុញការជឿទុកចិត្តរវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង​ជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប៊្រុយណេនិងសឹង្ហបុរីលើគ្រប់វិស័យ។ លោក Vu Hong Nam ​បានឲ្យដឹងថែមទៀតថា នាពេលខាងមុខវៀតណាមនឹងបន្តពង្រីកទំនាក់ទំនងនយោបាយគួរឲ្យទុកចិត្តនិង​ល្អប្រសើរជាមួយប៊្រុយណេ និងសឹង្ហបុរីលើគ្រប់វិស័យ ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ